ស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់លើកំណាត់ផ្លូវលំមួយកខ្សែនៅភូមិរំចេក និងព្រៃគោល

0

ព្រះវិហារ. នៅថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦ និង០០ នាទីព្រឹកនៅលើកំណាត់ផ្លូវលំមួុយខ្សែ ភូមិរំចេក ឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ ស្ថានភាពជំនន់ទឹកភ្លៀងបានហូរកាត់លើដងផ្លូវចំនួនមួយកន្លែង សរុបប្រវែង៦០០ ម៉ែត្រ មានកម្ពស់ទឹកចាប់ពី០.១០ ទៅ០.៧០ម៉ែត្រ ។

តាមសំដីលោកខាតរិនបាន និយាយ រៀបរាបរាប់ មកថា ស្រូវស្រែប្រជាពលរដ្ឋនៅភូមិ រំចេក រងផលប៉ះពាល់យ៉ាងខ្លាំង ពីព្រោះ ស្រូវចេញ ផ្លែ ហាលផ្កាហើយ ត្រូវ ទឹកជំនន់លិច ធ្វើអោយខូចខាតទាំងស្រុង ប្រហែល 500 ហិចតា តាមបណ្ដោយមាត់ស្ទឹង តាលីង ហៅស្ទឹងរំចេកព្រោះមាន ស្ទឹង 3 ហូ បុកតែមួយ តាមសម្ដី លោកខាត់ រិន បើបានបន្តទៀតថា ផ្លូវលំមួយខ្សែនេះ តភ្ជាប់ ភូមិ រំចេក ទៅ ភូមិព្រៃគោល និងតភ្ជាប់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលមានប្រជាពលរដ្ឋ ចេញចូលជាហូរហែតែពេលនេះ ប្រ ជាពលរដ្ឋមិនអាចឆ្លងកាត់ បានទេ ដោយសារទឹកជំនន់លិចផ្លូវអស់ហើយ រងចាំទឹកស្រកទៅវិញ
កម្លាំងសមត្ថកិច្ច បានចុះមកដល់គោលដៅ ក៏បានណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ជាពិសេស សូមឱ្យអាណាព្យាបាល មានការប្រុងប្រយ័ត្ន ចំពោះ ក្មេងតូច ៗព្រោះទឹកកំពុង ហក់ឡើង ខ្លាំង សូម្បីតែម៉ូតូឡានកង់ គោយន្តកន្ត្រៃមិនអាចឆ្លងកាត់បានទេ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋជានិច្ច។
ដោយសែមឡុំ