ប្រជា​ពលរដ្ឋ​៥ឃុំ ក្នុងស្រុកសន្ទុកដែលរងគ្រោះដោយសារទឹកជំនន់បានទទួល​អំណោយ​ពី លោកជំទាវ​ខៀវ​ស៊ី​ណា​ជាចាន់តូ

0

ខេត្ត​កំពង់ធំ.ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​ ចំនួន​៥ឃុំ បាន​ទទួល​អំណោយ​ពី លោក​ជំទាវ​ខៀវ​ស៊ី​ណា​ ជាចាន់តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ និង​ឯកឧត្តម​សុខ​លូ​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជាខេត្ត​កំពង់ធំ​ បាន​អញ្ជើញ​ចុះចែក​អំណោយដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​រងគ្រោះ​ដោយសារទឹកជំនន់ ពិធី​នេះ​បានធ្វើឡើងនៅវត្ត​កំពង់ថ្ម​ នៅព្រឹក​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០២០។
ប្រជា​ពលរដ្ឋ ដែល​បាន​ទទួល​អំណោយ​ចំនួន២០៧គ្រួសារ មកពី៥ឃុំ ក្នុង​នោះ​មាន​ឃុំ ក្រយា ឃុំបឹងល្វា ឃុំកំពង់ថ្ម ឃុំតាំងក្រសាំង និង ឃុំប្រាសាទ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គ.ក មីមួយកេស ទឹកស៊ីអ៊ីវ​ទឹកត្រី ២យួរ ត្រីខមួយយួរ សាប៊ូ​មួយ​ដុំ។

លោកជំទាវ.ខៀវស៊ីណា ជាចាន់តូ បាន​មាន​ប្រសាសន៍​ថា​ កោតសរសើរ​ថ្នាក់​ដឹកនាំ​ខេត្ត​កំពង់ធំ​ និងមន្ទីរអង្គភាពពាក់​ព័ន្ធ​ ដែល​បាន​លះបង់​ទាំងកម្លាំងចិត្ត​កម្លាំងកាយ​ និង​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​ គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ.ចុះជួយ​អន្តរាគមន៍​ សង្រ្គោះ​ដោះស្រាយ​ បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយសារទឹកជំនន់ គ្រប់ទីកន្លែង ទី​ណា​មានទុក្ខ​ទី​នោះ​មាន ក្រុម​ការងារ​កាកបាទ​ក្រហម​ចុះជួយ បាន​ទាន់​ពេល។
លោក ជំទាវ​ក៏បាន សម្តែង​នូវការព្រួយបារម្ភណ៍ ពីសុខទុក្ខរបស់ បងប្អូន​ប្រជា​ពលរដ្ឋ​ និងបាន​សំណូមពរ​ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវ​គោក​ ទាំង​អស់​គ្នា ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​និង សូម​អប់រំ​កូនចៅ​ឲ្យចៀសឆ្ងាយពី គ្រឿងញៀន៕
ដោយ​ប៊ុន រដ្ឋា