​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី ចំនួន​៣​នាក់ ករណី​ជួញដូរ​គ្រឿងញៀន បញ្ជូនទៅ​តុលាការ​

0

​ ​កំពង់ចាម​៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន មួយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី បាន​ចំនួន​៣​នាក់ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ចំណុច​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែកកក់ និង នៅពេល​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែកក្កដា ចំណុច​ភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែកកក់ ក្នុងស្រុក​ស្ទឹងត្រង់​ដូចគ្នា ហើយ​កម្លាំង​សហការ​រឹបអូស​ដកហូតយក​វត្ថុតាង ថ្នាំ​ញឿ​ន​ក្រាម​ពណ៌​ស បាន​ចំនួន​២៥​កញ្ចប់ និង សម្ភារៈ​វេច​ខ្ចប់ មួយចំនួន​ផងដែរ ។​ ​ ​???????????????????????????????

លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​ចំណុច បង្ក្រាប​ខាងលើ​ភ្លាម លោក​បាន​សុំ​គោលការណ៍ ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទទួល​បទបញ្ជា ហើយ​លោក ដឹកនាំ​កម្លាំង​សហការ​ចុះបង្ក្រាប​ចំណុច​ទាំង​២​ខាងលើ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី បាន​ចំនួន​៣​នាក់ រួមមាន​៖ ១-​ឈ្មោះ សាន់ សុខ​នី ហៅ សាន់ ស្តើង ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ???????????????????????????????

២-​ឈ្មោះ ឯក ប៊ុន​សុង ហៅ ជ្រុ​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ ចាន់ វាសនា ហៅ យ៉ី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​តា​សាយ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ កម្លាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ក្រាម​ពណ៌​ស បាន​ចំនួន​២៥​កញ្ចប់ ទម្ងន់​សរុប​២,២​ក្រាម និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន​ផងដែរ ។​ ​ ​ករណីនេះ​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​នីតិវិធី ៕