ពួកឈ្លើងសង្គមឈ្មោះអុឹម សាម៉េត រកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ មានឥទ្ធិពលខ្លាំង ជាងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន មែនឬ?

0

ព្រះវិហារ៖ ការដឹកឈើខុសច្បាប់ត្រូវបានបណ្តាញផ្សាយព័ត៌មានរាយការណ៍ស្ទើរ តែ រៀង រាល់ថ្ងៃ បើទោះ បី ជា ប្រមុខ រដ្ឋាភិបាល ធ្លាប់ បាន ចេញ បទ បញ្ជា ម៉ឺងម៉ាត់ ឲ្យ បញ្ឈប់ ជំនួញ ឈើ ខុសច្បាប់ ក៏ ដោយ។ ក្រៅ ពី សេចក្តី រាយការណ៍ តាម បណ្តាញ ផ្សាយ ព័ត៌មាន ក៏មានរបាយការណ៍នានារបស់ប្រជាពលរដ្ឋ ក៏ ដូចជា សក្ខីកម្ម របស់ ប្រជា សហគមន៍ ផងដែរ ដែលបង្ហាញថា ព្រៃឈើក្នុងខេត្តព្រះវិហារនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។ តើ ហេតុអ្វី បានជា ឈ្មួញ ឈើ ខុសច្បាប់ឈ្មោះអុឹម សាម៉េត មានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះទៅវិញ ?

គេសង្កេតឃើញឈើគ្រប់ប្រភេទ ដែល ត្រូវ បាន គេ កាប់ ដោយ ខុសច្បាប់ ចេញ ពី ព្រៃការពារដោយព្រះរាជក្រឹត្យ ត្រូវ បាន ក្រុមឈ្មួញ ដឹក ជញ្ជូន ជា រៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យ តាមបណ្ដាខេត្តនានា និងប្រទេសជិតខាង។ការ ដឹក ដោយ លួចលាក់ ដោយ ប្រើប្រាស់ គ្រប់ មធ្យោបាយ ដើមដើម្បីបាំងភ្នែកសាធារណៈជន គឺជា រឿង មួយ ប៉ុន្តែ ការ ដឹក ជា ចំហ ដោយ មាន ការ រៀបចំ ជា បណ្តាញ គឺ ជា រឿង មួយ ទៀត។

ជារឿយៗ គេ ឃើញ សមត្ថកិច្ច ចាប់បាន ឈើ ដែល ដឹក បន្លំ តាម រថយន្តទំនើបៗ រថយន្ត ពេទ្យ ឬ រថយន្តក្រុង ជាដើម។ល។ ប៉ុន្តែ ជាទូទៅ ឈើ ដែល សមត្ថកិច្ច ចាប់ បានជា ប្រភេទ ឈើ ដែល ដឹក តាម មធ្យោបាយ រាយរង ឬរថយន្តបែកកង់តែប៉ុណ្ណោះ។ រីឯ ការចាប់ នេះ ទៀតសោត គឺ ចាប់ បានតែ ឈើ តែប៉ុណ្ណោះ ចំណែកឯឈ្មួញរកស៊ីឈើទាំងប្រុស ទាំងស្រី មិនដែលចាប់បានទេ។ ម្យ៉ាងទៀត តើ មាន បរិមាណ ឈើ ប៉ុន្មាន ទៀត ដែល ពួកឈ្លើងសង្គមជាឈ្មួញដឹកទៅលក់ឲ្យតាមបណ្ដាខេត្តនានានិងប្រទេសជិតខាងជារៀងរាល់ថ្ងៃ?

ជាការ ពិតណាស់ មាន ហេតុផល គ្រប់គ្រាន់ ដែល បញ្ជាក់ថា ការទប់ស្កាត់ ជំនួញ ឈើ ខុសច្បាប់ មិនជា ការពិបាក រហូតដល់ គ្រប់គ្រង មិនបាន នោះទេ។ តាមរយៈ សំណួរងាយៗមួយចំនួន គេ អាច យល់បាន អំពី បញ្ហា នេះ៖ តើ ហេតុអ្វី បានជា ឈ្មួញ អាច ចូលទៅ កាប់ ឈើ បាន? តើ ហេតុអ្វី បានជា ឈើ អាច ចេញពី ព្រៃ រួច? និង តើ ហេតុអ្វី បានជា ឈើ អាច ចរាចរណ៍ ដល់ ព្រំដែន និង ឆ្លងដែន បាន យ៉ាង ងាយ បែបនេះ?

គួរ កត់សម្គាល់ថា សូម្បី គ្រឿងញៀន ដែល គេ អាច លាក់ រហូតដល់ ក្នុង ពោះ ក៏ គង់តែ សមត្ថកិច្ច ចាប់បាន។ ចុះ ការកាប់ និង ដឹកជញ្ជូន ឈើ ដែល ត្រូវការ មធ្យោបាយ យ៉ាង សន្ធឹកសន្ធាប់ ហើយ ត្រូវ ដឹក តាម ឡាន និង តាម ផ្លូវថ្នល់ ជាតិលេខ ៦២សោះហេតុអ្វីមិនអាចចាប់បាន? បើ និយាយថា សមត្ថកិច្ច មិនអាច ចូលដល់ ព្រៃ ជ្រៅ ដើម្បី ពិនិត្យមើល ការកាប់ ព្រៃឈើ របស់ ក្រុមឈ្លើងសង្គមជាឈ្មួញបានទេនោះ វារឹតតែ ជា រឿង មិនអាច ជឿ បាន ទៅទៀត។ មិនអាច ជឿ បាន ដោយហេតុថា សូម្បីតែអ្នកសារព័ត៌មានក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។ បើទោះជា មិនបាច់ ចូល ព្រៃ ក៏ គេ អាច ទប់ស្កាត់ ឈើ ដែល ចរចា ចរណ៍ តាម ដងផ្លូវ ជាតិលេខ ៦២បានយ៉ាងងាយដែរ។

តាមពិត ការកាប់ ឈើ មិនមែនជា រឿង ពិបាក នឹង ដឹង នោះទេ។ សូម្បីតែ ប្រជា សហគមន៍ ក៏ អាច មើលឃើញ សកម្មភាព កាប់បំផ្លាញ ព្រៃឈើ យ៉ាងច្បាស់ ដែរ ហើយ ពួកគេ តែងតែ នាំគ្នា ចូល ព្រៃ ដើម្បី បង្អាក់ សកម្មភាព នេះ ទៀតផង។ ប៉ុន្តែ អ្វីដែល គួរ ឲ្យ កត់សម្គាល់ នោះ គឺ អាជ្ញាធរ ក្នុងខេត្តព្រះវិហារបែរជាមិនសហការណ៍និងជួនកាលថែមទាំងបាន រារាំង សកម្មភាព របស់ អ្នកសារព័ត៌មានទៅវិញក៏មានដែរមក។ ទាំងនេះ ជា កញ្ចក់ ឆ្លុះបញ្ចាំង បាន អំពី អ្វីដែល នៅ ពីក្រោយ វាំងនន នៃ ជំនួញ ឈើ ខុសច្បាប់ នៅ ក្នុងខេត្តព្រះវិហារ។

មាន មូលហេតុ ច្រើនយ៉ាង ដែល នាំ ឲ្យ ជំនួញ ឈើ ក្លាយជា បញ្ហា មិនអាច គ្រប់គ្រង បាន។ មូលហេតុ សំខាន់បំផុត គឺ ការឃុបឃិត គ្នា ជា ខ្សែបណ្តាញ រវាង ក្រុមឈ្មួញ រកស៊ី ឈើ ជាមួយ អាជ្ញា ធរមាន សមត្ថកិច្ច ពុករលួយមួយចំនួន។ មូលហេតុ សំខាន់ មួយទៀត គឺ ឈ្មួញ អ្នករកស៊ី ឈើ ច្រើនតែ ជា អ្នកមាន ឥទ្ធិពល ឬ មាន ខ្នងបង្អែក រឹងមាំ ដូចជាជនឈ្លើងសង្គមឈ្មោះ អុឹម សាម៉េត។ ក្នុងករណីនេះ សមត្ថកិច្ច ដែនដី មន្ត្រីតូចតាចគ្មានជម្រើសអ្វីក្រៅពីធ្វើគធ្វើថ្លង់ នោះឡើយ ពី ព្រោះតែ ពួកគេ ខ្លាច អំណាច របស់ មន្ត្រី អ្នក មានបុណ្យ ស័ក្តិធំ ជាង ខ្លួន។

ទាំងអស់នេះ គឺជា មូលហេតុសំខាន់ៗដែល ធ្វើ ឲ្យ ក្រុមឈ្មួញ ឈើ ដូចជាឈ្មោះ អុឹម សាម៉េត និងបក្សពួក របស់គេ ថ្លើមធំហ៊ានប្រើអំពើហិង្សាប្រមាថមាក់ងាយដល់អាយុជីវិតអ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវតាមដងជាក់ស្ដែងកាលពីយប់ម៉ោង ៣ ទាបភ្លឺថ្ងៃច័ន្ទទី២ ខែកញ្ញា ឆ្នាំ 2020 នៅតាមដងផ្លូវជាតិលេខ ៦២ ស្ថិតត្រង់ចំណុចបង្គោលអង់តែនជិតផ្លូវចូលក្រុមហ៊ុនមេគង្គ ក្នុងភូមិអូពោធិឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារផលវិបាកទាំងនេះមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ ដែលគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ជាពិសេសស្នាក់ការសន្តិសុខចាំងព្រំប្រទល់ខេត្តព្រះវិហារកំពង់ធំ គួរពិចារណាឡើងវិញជាចាំបាច់អំពីគោលនយោបាយគ្រប់គ្រង ព្រៃឈើ៕(ដោយ គឹម សារឿន)