កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនបរទេសពាក់ពន្ទ័នឹងករណីលួច!

0

ភ្នំពេញ៖ នៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចនំបុ័ង និងស្រា នៅចំណុចក្នុងផ្សារអ៊ីអន២ ផ្លូវ១០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ ជាជនបរទេស មានឈ្មោះ DAMIEL CASTAU ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិអាហ្សង់ទីន មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ ភូមិងូយ៉េស ខណ្ឌទួលគោក បានធ្វេីសកម្មភាពលួចបំបុ័ង និងស្រានៅក្នុងផ្សារអ៊ីអន២ ។

របស់ជនរងគ្រោះឈ្មោះ សោម ភ័ស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សាអ៊ីអន២ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ សម្ភារៈខូចខាត ស្រាស៊ីវ៉ាស់១៨ឆ្នាំ២ដប ។

សម្ភារៈបន្សល់ទុក ស្រាស៊ីវ៉ាស់១៨ឆ្នាំ២ដប , នំបុ័ង២ដើម ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕