កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!

0

ភ្នំពេញ៖ នៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ៣នាក់មានឈ្មោះ៖ទី១. ទូច គឹមសេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ពិនិត្យទឹកនោម) ។

ទី២.ឈ្មោះ ង៉ែត រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងឡាន ស្នាក់នៅកន្លែងលាងឡាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ សម្ភារដកហូតមាន៖ម្សៅក្រាមសថ្លា០១កូនថង់តូច។

ទី៣.ឈ្មោះ សោ ដា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ សម្ភារដកហូតមាន៖ម្សៅក្រាមសថ្លា០២កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពាក់ស្លាកលេខភ្នំពេញ1FQ-4521។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើ់ម្បីអនុវត្តតាមនិតិវិធី ៕