មន្ត្រីនៃមន្ទីរសូរិយោដីខេត្តសៀមរាបម្នាក់ បើកlexus កូនកាត់ហោះបុករបាំងពុះទ្រូងផ្លូវផ្អើលពលរដ្ឋក្នុងសៀមរាបទាំងព្រឹក

0

សៀមរាប៖ រថយន្តLexus មួយគ្រឿង ម៉ាក់GS៣០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២BA០១៦៩ ជារបស់ឈ្មោះ យា ផល្លា ជាមន្ត្រីនៃមន្ទីរសូរិយោដីខេត្តសៀមរាប មានទីលំនៅក្នុងភូមិវត្ដដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាន បានបើករបាំងចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំ ដោយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រង់ចំនុចមុខការាសសាំងតូតាល់ក្បែស្តុបស្មាយលីង តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងក្រុង/ខេត្តសៀមរាប។

បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កខាងលើនេះ បានបើកបរពីចំនុចផ្លូវសម្ដេចវិបុលបញ្ញាសុខអាន លុះមកដល់ចំនុចស្តុបស្មាយលីង រថយន្តបានបត់ស្ដាំ ប៉ុន្តែដោយរថយន្តមានល្បឿនលឿន បានរេចង្កូតទៅបុកផ្ទាំងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យខូចខាតអស់ចំនួន៣ផ្ទាំង ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡើយ។

ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងវាស់វែង ហើយបើតាមជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ អាចបណ្ដាលមកពី រថយន្តជាប់ហ្កា។ បច្ចុប្បន្នរថយន្តខាងលើត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណញដោះអាសន្នរងចាំការដោះស្រាយពេលក្រោយ ៕