នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ករណីទី១.នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ មធ្យោបាយម៉ូតូ០១គ្រឿង ។

ដោយជនសង្ស័យមាន ឈ្មោះ តាំង រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៧៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្តឹងមាន២ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះឈ្មោះ ង៉ែត ហ៊ន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ គ្មាន ។ សម្ភារៈបន្សល់ទុកមាន ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ចាម1Y-5188 របស់ជនសង្ស័យ , ខ្សែក០១ខ្សែប្រគល់ឲ្យជនរងគ្រោះវិញ។
ករណីទី២.នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញខណ្ឌសែនសុខ ។

ដោយជនសង្ស័យ ០២នាក់មាន ៖១-ឈ្មោះ បាវ គង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ២-ឈ្មោះ ហួត គីមសាន្ត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមភារដកហូតមាន៖ម្សៅក្រាមសថ្លា០១កូនថង់តូច , និងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BO-1809 ) ។
ហេីយនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ដដែល វេលាម៉ោង២១ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ដទៀត ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ដោយជនសង្ស័យ ០២នាក់មាន ៖១-ឈ្មោះ ហៃ ម៉េងហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ ជាង ជីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារដកហូតមាន៖ម្សៅក្រាម០១កូនថង់តូច និងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS-5206) បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕