ជនសង្ស័យទាំង០៣នាក់ បានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង ឌុបគ្នា០៣នាក់ ឆក់ទូរសព្ទ័ដៃ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន!

 

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោ(ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៣នាក់រួមមាន ៖ ១- ឈ្មោះ សៀន គឹមសៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ២- ឈ្មោះ ផា ថុនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) , ៣- ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ខាងលើ បានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង ឌុបគ្នា០៣នាក់ ឆក់ទូរសព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស របស់ជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ១៦៥ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់កោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ គ្មាន។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-4994 , ២-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ , ឆក់ទូរសព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕