អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ចុះផ្សព្វផ្សាយផែនការបង្ការការពារជំងឺ covid-19 និងដាក់បទបញ្ជាស្តីពីការព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

0

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការបង្ការការពារជំងឺ covid-19 របស់កងពលធំអន្តរាគមន៍លេខ៣ និងដាក់បទបញ្ជាស្តីពីការបង្ការការពារទប់ស្កាត់ និងគ្រប់គ្រងជំងឺcovid-19 ក្នុងដំណាក់កាលព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដល់បណ្តាកងពលតូចអន្តរាគមន៍ចំណុះទាំង៣។ ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ និងមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា សឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។
ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយជូនដល់នាយ និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឲ្យទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាលសំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា។
និងបទបញ្ជាស្តីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺគូថដ-១៩ ក្នុងដំណាក់កាលព្រឹត្តការណ៍សហកមន៍ ២៨ វិច្ឆិកា របស់មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣
បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រឹត្យលេខនស.រកត.០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងវចនាសម្ព័ន្ធចាត់តាំងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឃើញព្រះរាជក្រឹត្យលេខនសរកត.៩១៨/៥៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងមុខងារ និង ដម្លើងឋានន្តរសក្តិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក – យោងសេចក្តីណែនាំលេខ ០០៧/២០២០ ស.ណ.ន ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការ បង្ការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងដំណាក់កាល ព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិការបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទយោងបទបញ្ជាលេខ ០៤២/២០២០ ប.ជ. ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្តីពី ការបង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា របស់មេបញ្ជាការកងទ័ពជើងគោក ផ្អែកតាមសភាពការណ៍ចាំបាច់ចំពោះមុខ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣
១. បណ្តាអង្គភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៧, កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរាគមន៍លេខ៩ និងបណ្តាអង្គភាពចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងចាត់វិធានការការពារឱ្យបានម៉ឺងម៉ាត់ ដូចខាងក្រោម៖
– ត្រូវបង្កើនការ បង្ការ ការពារ ទប់ស្កាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានយល់ច្បាស់ពីឥទ្ធិពលនៃជំងឺកូវីដ-១៩។ គ្រប់កងឯកភាព ពិសេស កងឯកភាពហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ៣ ត្រូវគ្រប់គ្រងកម្លាំងមិនអនុញ្ញាតឱ្យសិក្ខាកាមចេញក្រៅបរិវេណអង្គភាព ជាបណ្តោះអាសន្ន លើកលែងតែមានករណីពិសេសណាមួយ ហើយពេលចូលមកវិញ ត្រូវមានការត្រួតពិនិត្យសុខភាព តាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។ យោធិនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងករណីយោធិនមិនបានធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមក្រឹត្យវិន័យ ទូទៅរបស់កងយោធពលខេមរភូមិន្ទ។ ត្រប់ស្ថាប័នកងឯកភាព ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្លួន នូវវិធានការការពារជំងឺកូវីដ-១៩ស្តីពីគម្លាតសង្គម និងគម្លាត បុគ្គល។ ជាប្រចាំ ត្រូវពង្រឹងស្មារតីដល់យោធិនជំនាញគ្រប់ថ្នាក់ឱ្យមានភាពរឹងមាំ ម្ចាស់ការ ត្រៀមខ្លួនជាស្រេចចូលរួមប្រយុទ្ធប្រឆាំងនឹងជំងកូវីដ-១ ៥ តាមបទបញ្ជារាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោកៗ
ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា កងឯកភាពហ្វឹកហ្វឺនត្រូវចាត់តាំងការត្រួតពិនិត្យសុខភាព និងលាងសម្អាតដៃគ្រប់ពេល។ត្រូវវចូលរួមទប់ស្កាត់ រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាម បណ្តាញសង្គម និងប្រភពផ្សេងៗ ដែលបំផ្លើសការពិត ធ្វើឱ្យជះឥទ្ធិពលដល់សង្គម និងសតិអារម្មណ៍ក្នុងជួរកងទ័ព។ ក្នុងករណីពិនិត្យឃើញមានយោធិនកើតរោគសញ្ញាសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ត្រូវបញ្ជូនយោធិននោះទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខ១១៥ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់។
២.កាលបរិច្ឆេទ នៃការអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅរហូតដល់មានបទបញ្ជាថ្មី។
៣.បណ្តាអង្គភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៧, កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរាគមន៍លេខ៩ និងបណ្តាអង្គភាពចំណុះ ទាំងអស់ត្រូវទទួលបន្ទុកអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ៕