ជនសង្ស័យម្នាក់អាយុ៣២ឆ្នាំចាប់រំលោភស្ដ្រីវ័យចំណាស់ម្នាក់អាយុ៨១ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈទៅលើស្ដ្រីវ័យចំណាស់ម្នាក់ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ម៉ោង១៩ និង៣០នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់មាន ឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
(មានសារធាតុញៀន) បានធ្វើសកម្មកភាពរំលោភសេពសន្ថវះលើជនរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី ៕