កម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ក្រាបរថយន្តREVOមួយគ្រឿងដឹកឈើល្មើសច្បាប់

0

សៀមរាប: ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងអធិការដ្ឋានស្រុកប្រាសាទបាគង បង្ក្រាបបានរថយន្តមួយគ្រឿង ដឹកឈើខុសច្បាប់ និងដកហូតបានឈើប្រភេទលេខ១ ផ្ចឹក ប្រវែង២ម៉ែត្រ មានចំនួន៧៣ដុំ ឬស្មើនឹងជិត៣ម៉ែត្រត្រីគុណកាលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ហាញថា រថយន្តដឹកឈើខុសច្បាប់នេះ ធ្វើដំណើរចេញពីខេត្តព្រះវិហារ បម្រុងដឹកចូលក្រុងសៀមរាប តែត្រូវបង្ក្រាបនៅចំណុចភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបញ្ជាក់ថា បច្ចុប្បន្ន វត្ថុតាង នៃបទល្មើសនេះ ត្រូវបានយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី ស្តីពីច្បាប់ព្រៃឈើ៕