ករណីពុលស្រាដែលមានមនុស្សស្លាប់៨នាក់នៅស្រុកទឹកផុសសមត្ថកិច្ចបានបិទទីតាំងផលិតស្រានិងកន្លែងលក់ស្រាជាង ១០០០កន្លែង

0

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រីប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា នៅក្នុងខេត្តកំពង់ឆ្នាំងដឹងថា ករណីពុលស្រាកាលពីថ្ងៃទី ២៨ វិច្ឆិកាឆ្នាំ ២០២០ ស្រុកទឹកផុសបានបង្កឲ្យមនុស្សស្លាប់ចំនួន ៨នាក់ ក្នុងករណីនេះ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកាដល់ថ្ងៃទី ១២ខែធ្នូនេះ សមត្ថកិច្ចបានសសមត្ថកិច្ចបាន ចុះបិតទីតាំងផលិតស្រាសរុបចំនួន ៥១៧កន្លែង និងបិទកន្លែងលក់ស្រាចំនួន១១១៥ កន្លែង។ ក្នុងនោះដែរបានឃាត់ខ្លួនអ្នកបិទស្រានិងលក់ស្រាចំនួនជាង ១០នាក់ ក្នុងនោះមនុស្សចំនួន ៦នាក់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។
ដោយឡែកសមត្ថកិច្ចបានដកហូតស្រាចំនួន ៣៨៩៥លីត្រ និង ៥៣២ ពីដុងកន្លះ មេស្រាស ៧៥លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់ កន្លះលីត្រ ។ក្នុងនោះដែរសមត្ថកិច្ចក៏បានកម្ទេចចោលអង្ករកាវសំរាប់បិតស្រាចំនួន ២១ខាប់ និង ២១ ធុងប៉េត្រូផងដែរ។
លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីប្រតិបត្តិការដកហូតស្រាខាងលើនេះក្រុមសមត្ថកិច្ចជំនាញបានរកឃើញថានៅក្នុងស្រាសស្រាថ្នាំខាងលើនេះមានជាតិមេតែមកខ្ពស់គឺ ១៤,១៥ ភាគរយ ដែលជាធម្មតាគឺគេអនុញ្ញាតឱ្យមានកម្រិតតែ ០៥ ១០ ភាគរយតែប៉ុណ្ណោះ។ ហេតុនេះហើយទើបអ្នកហូបស្រានៅក្នុងស្រុកទឹកផុសបានពុលស្រា ១៣១ នាក់ ក្នុងនោះមានមនុស្សចំនួន ៨ នាក់ក៏បានពុលស្លាប់ ។
ចំពោះវិធានការនោះ គឺអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញមិនអនុញ្ញាតឲ្យមានការផលិតស្រាអាណាធិបតេយ្យទៀតទេ ។ចំពោះអ្នកផលិតស្រាត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក៏ត្រូវផលិតស្រាទៅតាមបច្ចេកទេសដែលជំនាញបានកំណត់។ដោយឡែកចំពោះស្រាសស្រាថ្នាំនិងមេស្រា ដែលសមត្ថកិច្ចបានដកហូតខាងលើនេះ អាជ្ញាធរខេត្តនិងសមត្ថកិច្វស្នើសុំទៅតុលាការខេត្តដុតកម្ទេចចោលនៅថ្ងៃខាងមុខនេះ ៕