ជម្ងឺរ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋនៅក្នុងឃុំទ្រា ពាក់ព័ន្ធនឹងដីធ្លី ចំនួន៣០ហិកតានៅក្នុងភូមិពពាយ ស្មើរនឹង១៦គ្រួសារ

0

ខេត្តកំពង់ធំ} ប្រជាពលរដ្ឋនៅក្នុងឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំ បានកើតជំងឺរ៉ាំរ៉ៃទំនាស់ដីធ្លីរវៀងអ្នកស្រីដែលមានឈ្មោះលីន នៅភ្នំពេញ ក៏ប៉ុន្តែអ្នកស្រីបានឱ្យឈ្មោះយុគ គឹមឡេង ហៅចែអូន នៅក្នុងស្រុកស្ទោងជាអ្នករៀបដីអោយនៅតំបន់នោះតាំងឆ្នាំ២០០៧មកម្លេះ តែនៅក្នុងការរៀបចំដីដែលមានទំនាស់នៅខាងលើនោះលោកមិន ផាត មេឃុំទ្រាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាដីចំនួនជិត 300 ហិកតាដែលជាដីរបស់ឈ្មោះចែ លីន នៅភ្នំពេញ នៅក្នុងដីជិត៣០០ហិកតានោះបានប៉ះពាល់ដីរបស់ប្រជាពលរដ្ឋចំនួន៣០ហិកតា

លោកមេឃុំបានបញ្ជាក់ទៀតថាបច្ចុប្បន្ននេះកំពុងតែប្ដឹងផ្ដល់គ្នារវាងប្រជាពលរដ្ឋនិងម្ចាស់ដីដែលមានឈ្មោះចែលីនខាងលើទៅតុលាការក៏ប៉ុន្តែព័ត៌មានបានបញ្ជាក់មកគ្រប់មជ្ឈដ្ឋានជុំករណីរឿងទំនាស់ដីធ្លីនៅក្នុងភូមិពពាយ ប្រជាពលរដ្ឋចំនួន 16 គ្រួសារបានចោទប្រកាន់ទៅលើយុគគឹមឡេង ហៅចែអូនបានប្រើរ ល្បិចគ្រប់បែបយ៉ាងធ្វើបាបប្រជាពលរដ្ឋណាស់ព្រោះអីប្រជាពលរដ្ឋត្រូវលក់ដីរបស់គាត់ទៅឲ្យថៅកែផ្សេងក៏ប៉ុន្តែឈ្មោះយុគគឹមឡេងហៅចែអូន នេះបានប្រាប់ពួកគាត់ឲ្យដកពាក្យពីថោកែផ្សេងលក់ឱ្យថៅកែរបស់ខ្លួនវិញបែរជាពួកគាត់ដកពាក្យពីថៅកែផ្សេងមកលក់ឱ្យយុគគឹមឡេងហៅចែអូនវិញ ផ្តិតមេដៃឱ្យរួចបែរជាមិនឱ្យលុយពួកគាត់បែជាចង់យកដីរបស់ពួកគាត់ឆៅៗទៅវិញ

ចំណែកលោកឃុំ ដូង មេភូមិពពាយបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ថាដីនេះមានទំនាស់ជាច្រើនឆ្នាំមកហើយដែលធ្វើបាបប្រជាពលរដ្ឋចំនួន 16 គ្រួសារស្មើនឹងផ្ទៃដី ចំនួន៣០ហិកតាដែលនៅក្នុងដីរបស់ចែលីនជិត៣០០ហិកតានោះ លោកមេឃុំទ្រានិងលោកមេភូមិពពាយបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងដូចៗគ្នាលោកបានបញ្ជាក់ថាច្បាប់ឈូសឆាយគឺមានតែអាជ្ញាធរហាមដាច់ខាតមិនឲ្យប៉ះពាល់ដីដែលមានជម្លោះត្រូវឈ្វាលទុកឲ្យប្រជាពលរដ្ឋដើម្បីរងចាំការដោះស្រាយសិនក៏ប៉ុន្តែ ចែលីន ដែលអះអាងថាដីរបស់គាត់មានប្លង់ទិញតាំងពីឆ្នាំ២០០៧មកបានបញ្ជាឲ្យឈូសយកទាំងអស់តែម្ដង

សព្វថ្ងៃនេះពាក្យបណ្ដឹង ពីឃុំទៅស្រុកពីស្រុកទៅតុលាការ មតិភាគច្រើននៅក្នុងឃុំទ្រាបានរិះគន់ចំចំថាប្រជាពលរដ្ឋមិនមានអីខុសនោះទេនេះមកពីឈ្មោះយុគគឹមឡេងហៅចែអូនប្រើរល្បិចគ្រប់បែបយ៉ាងចង់យកដីរបស់ពួកគាត់ឆៅៗតែម្ដង បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធម៌ព្រមទាំងមន្ត្រីរាជការនៅក្នុងស្រុកស្ទោងសូមសំណូមពរទៅថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធទាំងអស់ថាកុំឲ្យជឿពាក្យឈ្មោះយុគគឹមឡេងហៅចែអូននឹងខ្លាំងពេកពូកែប្រើរល្បិចណាស់។