នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ កត់ឆ្នោតវៀតណាមខុសច្បាប់ គ្រោងបញ្ចូនទៅតុលាការនៅព្រឹកនេះ

0

កណ្តាល៖ ស្ត្រីម្នាក់កត់ឆ្នោតវៀត ណាម ខុសច្បាប់ត្រូវបាននគរបាលស្រុកល្វាឯម ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅព្រឹកនេះ ។ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីនៅ នៅចំណុចរោងលក់ទឹកអំពៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះសែ សុខលីស ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។នគរបាលស្រុកល្វាឯមបានបញ្ជាក់ថា ៖នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញបានធ្វើការល្បាតបានឃើញឈ្មោះសែ សុខលី កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងរោងលក់ទឹកអំពៅក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ភ្លាមនោះកម្លាំងជំនាញបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនហើយបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី ។ប្រភពដដែលបានបន្តរទៀតថានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ជនសង្ស័យនិងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ៕ កញ្ចក់ ទិព្វ