លោកបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣

0

កណ្តាល៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣ ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោកអភិបាលខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ ចំនួន៥ គឺ៖១-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។មន្ទីរសុខាភិបាល រាយការណ៍អំពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងវិធានការណ៍ ។មន្ទីរអប់រំ យុវជន និងកីឡា រាយការណ៍អំពីការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។មន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។ រាយការណ៍អំពីវឌ្ឍនភាពការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងពេលប្រយុទ្ធ្នឹងជំងឺកូវីដ-១៩ និងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជន ងាយរងគ្រោះក្នុងរយៈពេលអនុវត្តរហូតដល់បច្ចុប្បន្ននេះ។៣ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៤ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែធ្នូ ឆ្នាំ២០២០ ។៥កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សា ដោយកំណត់យកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ៕ កញ្ចក់ ទិព្វ