​គ្រោះថ្នាក់​ចរាចរ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​កន្លងមក​ច្រើន​បង្កឡើង​ពី​អ្នក​ស្រវឹងស្រា​តែ​ទាំងអស់​

0

​ខេត្តបន្ទាយមានជ័យ​ រយះពេល​កន្លងមក​ក្នុង​ខេត្តបន្ទាយមានជ័យ​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​គឺ​អ្នកបង្ក​ឡើង​ដោយ​អ្នក​ផឹកស្រា​ស្រវឹង​រួច​ទៅ​បើករថយន្ត​ទាំង​. ងងើល​ធ្វើ​ឲ្យ​បាត់​សតិ​បើក​ទៅបុក​មនុស្ស​ស្លាប់​ស្រស់ៗ​ស្ទើ​តែ​ពុំ​លស់​ថ្ងៃ​ណា​ឡើយ ។​ image (1)ជាក់ស្តែង​កាលពី​វេលា​ម៉ោង​7​យប់​ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2014​នៅ​ចំណុច​ផ្លូវជាតិ​លេខ​5​នៅ​ខាងត្បូង​ស្នងការ​ប្រហែល​30​ម៉ែត្រ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា​. ក្រុង​សិរីសោភ័ណ​. ខេត្តបន្ទាយមានជ័យ​. មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​កាមរី​មួយ គ្រឿង​ដែល​ម្ចាស់​បើក​ផឹកស្រា​ឡើង​ស្រវឹង​បើក​ទៅបុក​ម៉ូតូ​2​គ្រឿង​រេ​ពេញ​ថ្នល់ជាតិ​បណ្តាល​ឲ្យ​បើក​ទៅ​ធ្លាក់​ស្នាមភ្លោះ​ចិញ្ចើម​ថ្នល់ជាតិ​តែ​សំណាងល្អ​ពុំមាន​មនុស្ស​ណា​ស្លាប់​គ្រាន់តែ​អ្នកបើករថយន្ត​រងរ​បួស​ជា​ទម្ងន់​រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​ជីវិត​តែ​បុ​ណ្ណោះ ។​ ​image

លោ​កវី​សេនី​យ៏​ទោ សន​គីម សួ​គ៏​. នាយការិយាល័យ​ចរាចរជើងគោក​ខេត្ត បន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​. មុនពេល​កើតហេតុ នៅ​ម៉ោង​7​យប់នោះ​ចរាចរ​នៅ​ចំណុចកើតហេតុ​មានការ​កកស្ទះ​យ៉ាងខ្លាំង​ស្របពេលនោះ​មាន​រថយន្ត​កាមរី​មួយគ្រឿង​ព៌​ណ​បៃតងចាស់​សេរី​95​គ្មាន​ស្លាក​លេខ​ពុំ​ស្គាល់ឈ្មោះ​ម្ចាស់​បាន​បើក​យ៉ាង​លឿន​ពី​ត្បូង​មក​ជើង​សំដៅ​ចូលមក​ទី​រួម​ខេត្តបន្ទាយមានជ័យ​ទាំង​រេ​ពេញ​ផ្លូវជាតិ លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៏​បើក​ទៅ​គេច​និង​ម៉ូតូ​មួយគ្រឿង​ស្រាប់តែ​ទៅ​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម្ចាស់​មានឈ្មោះ​. ខោ​សីហា ប្រុស អាយុ 29​ឆ្នាំ​រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា​. ចំណែក​អ្នករួមដំណើរ​មានឈ្មោះ ឃួន ភក្តី ស្រី​អាយុ 28​ឆ្នាំ​រស់នៅ​ភូមិ​. អូ​អំបិល​. សង្កាត់​អូ​អំបិល​ជិះ​ម៉ូតូ​មាក ហុងដា​សេ​125​ព៌​ណ​ខ្មៅ​010​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1b0683 ។ image (2)

លោក​សន​គឹម​សួ​គ៏​បាន​និយាយ​បន្តថា នៅ​កន្លែង​កើ​ហេតុ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ដួល​ប្រកាច់​ពេញ់​ថ្នាល់​ជាតិ​តែ​សំណាងល្អ​គ្រាន់តែ​រងរបួស​បន្តិច​បន្តួច​តែ​បុ​ណ្ណោះ ហើយ​រថយន្ត​នោះ​រេ​បើក​ទៅ​ធ្លាក់​ស្នាមភ្លោះ​តែម្តង ក្រោយ​ពេលដែល​ប្រជា​ពលរ​ដ្ធ​ចុះទៅ​ជួយ​បើកទ្វារ​រថយន្ត​លើក​អ្នកបើក​មក​ដា​ក់លើ​ថ្នាល់​ជាតិ​នោះ​ទើប​ដឹងថា​ធំ​ស្រា​ពេញ​ខ្លួន ហើយ​បែកក្បាល​រងរបួស​ជា​ទំងន់​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ​

នៅ​កន្លែងកើតហេតុ​ដោយសារតែ​រថយន្ត​មិន​បង្ក​ឲ្យ​គ្រោះ​ដល់​អ្នក​ដ៏​ទៃ​ក៏​សំរួល​គ្នា​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​នោះ​ទៅ​. ប្រជា​ពលរ​ដ្ធ​បាន​សំនូមព​ដល់​លោក អភិបាលខេត្ត គោ ស៊ុំ សា រឿ​ត មេត្តា ជួយ​ធ្វើការ​បង្ក្រាប​ដល់​ជនបង្ក​ចូលចិត្ត​ផឹកស្រា​ស្រវឹង​បើករថយន្ត​ទៅបុក​គេ​ស្លាប់​គ្មាន​ត្រា​ប្រណី​នោះ​ផង​បើ​មិន​ធ្វើការ​បង្ក្រាប​នោះទេ​ពុំ​ដឹងថា​មាន​មនុស្ស​ស្លាប់​ដោយ​ស្នាដៃ​ពួក​ទាំងនេះ​បុ​ន្មា​ន​នាក់​ទៀត​នោះឡើយ ៕