នគរបាលប៉ុស្ដិ៍ទឹកថ្លា​ ចាប់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀន​

0

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅវេលាម៉ោង០០ និង១០នាទី ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ពាក់ព័ន្ធ​ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

​ ជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក , ២-ឈ្មោះ ហឿន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (ដកហូតក្រាមសថ្លា០១កូនថង់តូច) ។បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ និងប៊ុនធី