​ក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​កូ​រ៉ មកកាន់​ខេត្ត​ព្រះសីហនុ​

0

ខេត្ត​ព្រះសីហនុ​ ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ ក្រុមហ៊ុន​អាកាសចរ ស្តាយ​វី​ង អេ​ស៊ា អ៊ែ​ឡាញ បានធ្វើ​ការហោះហើរ​ត្រង់​ពី​ប្រទេស​កូ​រ៉​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ។​ ​លោក Khek Norinda Communications Dirimor Cambodia Airports មាន​ប្រសា​ស​ន៌​ថា ក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ ហោះហើរ អា​បើ​ស ៣២០ ត្រង់​មកពី​ទីក្រុង​សេ​អូ​ល​ជើង​ទីមួយ​មកកាន់​29-07-2014-1 (3)

ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​ខេត្ត​ព្រះសីហនុ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អន្តរជាតិ បានធ្វើការ​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បង្ហាញថា​ទី​១ ព្រលានយន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ​យើង​ធំ ទី​២ ភ្ញៀវទេសចរ​ណ៌​បរទេស​ចាប់​អារ​ម្ម​ណ៌​ឆ្មេ​រ​សមុទ្រ​របស់​កម្ពុជា ពួកគាត់​អាចមក​សម្រាក​នៅ​ឆ្មេ​រ​សមុទ្រ​បានយូរ ដោយ​កន្លងមក​ភ្ញៀវទេសចរ​មក​ស្នាក់នៅ​កម្ពុជា ប្រហែល ៥​ទៅ​៦​ថ្ងៃ បើ​គាត់​មកលេង​កំសាន្ត​តំបន់​ឆ្មេ​រ​សមុទ្រ ពួកគាត់​អាច​ស្នាក់នៅ​យូរ​រហូតដល់ ១០​ថ្ងៃ ដោយសា​ប្រទេស​កម្ពុជា​យើង​មានការ​អភិវឌ្ឍ​ន៌​រីកចំរើន ។ ​29-07-2014-1 (5)

​លោក Khek Norinda CommunicaTions Dirimor Cambodia Airports បាន​បញ្ជាក់ថា ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ ថ្ងៃនេះ មាន​ភ្ញៀវ​សរុប​១៧២​នាក់ និង​៦០​នាក់​ផ្សេងទៀត​ទៅ​ចុះចត​ខេត្តសៀមរាប ។ ការហោះហើរ​ត្រង់​ពី​ប្រទេស​កូរ៉េ​នាពេលនេះ គឺជា​ការចាប់​ផ្តើមដំបូង និង​ជាការ​សិក្សា​រលើ​ទីផ្សារ​របស់​កម្ពុជា​ផងដែរ ក្នុងការ​ចាប់ផ្តើម​ការ​ហោះហើរ​ត្រង់​ក្នុង​ខែកក្កដា​នេះ មាន​០៤​ជើង​ក្នុង​មួយខែ ហើយ​ប្រសិន​នៅ​ខែ​១០ និង​ខែ ១១​ខាងមុខ មាន​ភ្ញៀវទេសចរ​មក​ច្រើន ក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ និង​បង្កើន​ការហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ​ជា​រៀងរាល់ថ្ងៃ ។​29-07-2014-1 (7)

​ ​លោក ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ថា ការហោះហើរ​ត្រង់​មក​ខេត្ត​ព្រះសីហនុ​របស់​យើង ជា​សក្តានុពល​យ៉ាងសំខាន់ ដោយ​អនុវត្តតាម​ប្រសា​ស​ន៌​សម្តេច​តេ​ជោ ហ៊ុន សែន បើកចំហរ​ជើងមេឃ​ទូលាយ​សម្រាប់​ឲ្យ​ការ ហោះហើរ​ទាំងអស់​ទាក់ទិន្ន​និង​ភ្ញៀវទេសចរ​ណ៌​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ធនធានធម្មជាតិ ដែលជា ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៣ និង​ជា​ប៉ូល​ទេសចរ​ណ៌​យ៉ាងសំខាន់​របស់​រដ្ឋាភិបាល ខេត្ត​យើង​ទទួលបាន​ភ្ញៀវទេសចរ​ជាច្រើន​កន្លងមក ដោយសារ​យើង​មាន​រមណីយដ្ឋាន​មួយចំនួន​មានដូចជា កោះរុង ឆ្មេ​រ​អូ​ឈើទាល និង​មាន​សណ្ឋាគារ​ធំៗ​ជាច្រើន និង​ការ​បំរើភ្ញៀវ​នៅតាម ភោជនីយដ្ឋាន​ធ្វើអោយ​ភ្ញៀវ​មក​សម្រាក​លំហែកាយ ។29-07-2014-1 (8)

យើង​មាន​គម្រោង​នៅមុខ​ព្រលាន រៀបចំ​ជា​សួនច្បារ ដើម្បីអោយ​ផ្លូវ​ទាំងអស់នេះ​ស្អាត ហើយ​ចាប់ពី​ព្រលាន​រហូតដល់​ក្រុងព្រះសីហនុ យើង​ត្រូវ​ដាំ​ដើមឈើរ​អម​សងខាង​ផ្លូវ យើង​ក៌​មាន​គម្រោង​បើកផ្លូវ​ថ្មី​មួយ​បន្ថែមទៀត គឺ​ចេញពី​ព្រលាន​កាត់​តាម​ពយ​ម៉ា​ចូ​វ​រហូតដល់​អូ​ត្រេះ ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​ផ្លូវ​ជា​រង្វង់​មូល គឺ​ទៅដល់​ហើយ​មិន​ត្រឡប់មក​ក្រោយ​វិញ​នោះទេ ហើយ​កា​គិតគូ​នេះ ដោយសារ​ផ្លូវ ចំណោទ​រាម គឺជា​ផ្លូវ​រថយន្ត​ដឹក​កុង​តី​នរ​ធុន​ធំ​ឆ្លងកាត់​ចុះឡើង​ច្រើន​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ក៌​ដូចជា​ភ្ញៀវទេសចរ នៅ​ចុងឆ្នាំ​២០១៤​នេះ​យើង​ចាប់ផ្តើម​ឈូសឆាយ​ផ្លូវ​នេះ ។​ ​

លោក​អភិបាលខេត្ត​ឲ្យ​ដឹង​បន្ថែមទៀតថា យើង​មាន​គម្រោង​ស្មើ​សុំ​ទៅ​សម្តេច​តេ​ជោ ដើម្បី​បើកផ្លូវ​ថ្មី​មួយ​នេះ​អោយបាន ៣០​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរ​ណ៌​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ ៕ ​