ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវ សំណូមពរដល់អភិបាលខណណ្ឌច្បារអំពៅ ជួយរៀបចំសណ្ដាប់ធ្នាប់ចំពោះអាជិវករលក់ដូរ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ផង

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ពេលដល់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ខណ្ឌច្បារអំពៅ បត់មកស្តាំតាមផ្លូវលេខ៣៦៩ នោះ បានត្អូញត្អែរថា ពិបាកធ្វើដំណើរ មែនទែន ជាពិសេស ចាប់ពីម៉ោង ៣ទាបភ្លឺ រហូតដល់ម៉ោង៨ព្រឹកតែម្តង ។

ប្រជាពលរដ្ឋ បានអះអាងប្រាប់ពីការពិបាកធ្វើដំណើរនេះ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ និងថា ដោយសារតែក្រុមអាជីវករ យកដងផ្លូវសាធារណៈដាក់លក់ដូរតែម្តង ខណៈរថយន្តដឹកទំនិញខ្លះ បានឡើងដល់លើស្ពាន បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និង ស្ទើរជារៀងរាល់ថ្ងៃ បើទោះជាអាជ្ញាធរខណ្ឌច្បារអំពៅ ក៏ដូចជាគណៈកម្មការ និងសន្តិសុខផ្សារ ធ្លាប់បានណែនាំ អប់រំ និង មានវិធានការជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែ អ្វីៗហាក់បានតែមួយរយៈពេលខ្លី ប៉ុណ្ណោះ ពោលគឺដូចវែកចកអញ្ចឹង ។

បញ្ហាទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា ក្រុមអាជីវករម្នាក់ៗ សម្រុកមកលក់លើផ្លូវសាធារណៈស្ទើរគ្រប់គ្នា ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ បានសំណូមពរដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ជួយរកដំណោះស្រាយ ពោលគឺ អាចឱ្យក្រុមអាជីវករ លក់ដូរបាននៅកន្លែងណាមួយ ដែលសមរម្យ ដើម្បីជីវភាព ខណៈការដូរលក់នេះ កុំអោយមានបញ្ហាកកស្ទះដល់អ្នកដំណើរ ៕