​ឃាត់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ជិត​១​គីឡូក្រាម​

0

DSCN0246​ ​ស្ទឹងត្រែង​៖​កំលាំង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កំ​លាំ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​មានការ​ចូលរួម​ពី​លោកស្រី ស៊ុន យ៉ឹ​ត​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ល​បានធ្វើ​សកម្មភាព​ឆ្លងដែន ចូលមក​ទឹកដី​កម្ពុជា នាំ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ជិត​មួយ​គីឡូក្រាម ចា​ប់ញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្ត ធ្វើការ​សាកសួរ​។​ ​DSCN0243

ប្រតិបត្តិ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃ​អង្គា​រ៍​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ចំនុច​ផ្លូវ​៧៣៩​ចំ​ម្ងា​យ​ពី​ព្រំដែន​ប្រាំ​រយ​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​៕ ​លោក នូ ហួរ​វរៈសេនីយ៍ទោ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់នេះ មានឈ្មោះ​សៀង មី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ស៊ុប​ណាវ ស្រុក​ម៉ូ​វ ខេត្ត​យ៉ុង សាលី ប្រទេស​ឡាវ​។​DSCN0225

​លោកនាយ​ការិយាល័យ​បាន​បន្តថា​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ខាងលើ​កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ស៊ើបអង្កេត​យ៉ាង​យក​ចិត្រ​ទុ​ដាក់ នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដែល​ក្រុម​ឧក្រិដ្ឋជន តែងតែ​ឈ្លៀត​ឱកាស ពេលដែល​សមត្ថកិច្ច​យើង​មានការ​ឆកល្វែង​។​តែ​ទោះជា​យ៉ាង​ក្រុម​ឧក្រិដ្ឋជន មិនអាច​គេច​រួច​ពី​អន្ទាក់​សមត្ថកិច្ច​បានឡើយ​។​DSCN0231

​លោក​វរៈសេនីយ៍ទោ​បន្តថា​ជាក់ស្តែង​ដូចជា​ករណី​ខាងលើ គ្រាន់តែ​ជនសង្ស័យ​បាន​ឈានចូល​ទឹកដី​កម្ពុជា កំលាំង​សម្ងាត់​បាន​ត្រៀម​រួចជាស្រេច ខណដែល​ជនជាតិ​ឡាវ​ម្នាក់នេះ កំពុង​ធ្វើ​សកម្មភាព​ដើរចូល បាន​ប្រហែល​ប្រាំ​រយ​ម៉ែត្រ​ពី​ព្រំដែន កំលាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ រួម​និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹក​ក​)​ចំនួន​៩៩៣.៩​ក្រាម នាំយក​មកកាន់​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​ធ្វើការ​សាកសួរ​។​ក្រោម​ចំ​ម្លើ​យ​សារភាព​របស់​ជនសង្ស័យ​ជា​ភាសារ​ឡាវ ថា​ថ្នាំញៀន​នេះ​ពិតជា​របស់ខ្លួន​មែន និង​បានធ្វើ​តេស្ត​ចំពោះមុខ ថា​ពិត​ជាមាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​ ​DSCN0248

បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ឡាវ រួម​និង​វត្ថុតាង​ថ្នាំញៀន​ជិត​មួយ​គីឡូក្រាម សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំ​ឯកសារ ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ដោយ​ខុសច្បាប់ បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕