​​បទល្មើស​ព្រៃឈើ​នៅ​ឃុំ​ក​ន្តួ​ត​និង​ឃុំ​ថ្មី​នៅតែ​បន្តរ​កើតមានឡើង​យ៉ាង​ពេញបន្ទុក​តែ​ដដែល​

0

ខេត្តក្រចេះ​: បើទោះបីជា​លោក​ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​យ៉ាង​ក្ដៅគគុក​នៅលើ​ទឹកដី​នៃ​ខេត្តក្រចេះ​យ៉ាងណា​ក៍ដោយ​ក្ដី ដោយឡែក​នៅ​ឃុំ​ក​ន្តួ​ត និង ឃុំ​ថ្មី ស្រុក​ចិត្រ​បូរី ឯណេះ​វិញ មាន​ក្រុម​ឈ្មួញ​មួយចំនួន​នៅតែ​បន្តរ​សកម្មភាព ដឹកជញ្ជូន​ឈើ​ធ្នង់ ចេញពី​ឃុំ​ក​ន្តួ​ត និង​ឃុំ​ថ្មី ដោយ​ឆ្លងកាត់​តាម​ស្រុក​ស្នួល ដើម្បី​យកទៅលក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទទួល​ទិញ​នៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​received_m_mid_1402886103947_a268200f96b4f1f812_0 - Copy (2)

​បើតាម​ប្រភព ព័​ត៍​មាន​ពី​ឃុំ​ក​ន្តួ​ត​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​ជាច្រើន​គ្រឿង​ដូចជា កាមរី ឆ្លាម បា​ឡែ​ន និង​ហៃ​ឡេ​ប​ឌ័​រ កំពុងតែ​ធ្វើរ​ចរាចរ ដឹកជញ្ជូន​ឈើ​ធ្នង់ ជា​រៀងរាល់​យប់ ឥតឈប់ឈរ បើទោះបីជា​ស្ថិតនៅក្នុង​ស្ថាន​ការ តានតឹង​យ៉ាងណា​ក៍ដោយ​ចុះ ហើយ​រថយន្ត​ដែល​ធ្វើរ​សកម្មភាព​ដឹកជញ្ជូន​ឈើ ធ្នង់​ចេញពី​ឃុំ​ក​ន្តួ​ត និង​ឃុំ​ថ្មី ឆ្ពោះទៅកាន់​ស្រុក​មេមត់ ខេត្ត ត្បូងឃ្មុំ ជា​រៀងរាល់​យប់​នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​រថយន្ត​របស់ លោក​ធា និង​រថយន្ត​របស់លោក ចិន ។

នេះ​គឺជា​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ធ្នង់​របស់​ក្រុម​ឈ្មួញ​នៅក្នុង​តំបន់​នោះ​កន្លងមក ក៍​មិន​ខុសគ្នា​នៅក្នុងពេល បច្ចុប្បន្ន​នេះដែរ​។​ ប្រភព​បាន​បន្តរ​ទៀតថា ការដឹកជញ្ជូន​ឈើ​ធ្នង់​ចេញពី​ចំណុច​ឃុំ​ក​ន្តួ​ត របស់លោក​ធា និង​លោក ចិន ឆ្ពោះទៅកាន់​ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​រៀងរាល់​ថ្ងៃនេះ គឺ​ប្រហែលជា​ឋិត​នៅក្រោម​ការបើក​ដៃ​ពី​សំណាក់​លោក សុខ គោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត​ហើយ​មើល ទៅ បានជា សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ធ្នង់ ខុសច្បាប់​របស់​ពួក គេ ដំណើរការ​ទៅបាន​យ៉ាង​រលូន​ដូច្នេះ ។ ចំណែកឯ​លោក​សុខ គោ វិញ ភ្នាក់ងារ​កាសែត កម្ពុ​ជាថ្មី ប្រចាំខេត្ត​ក្រចេះ បាន​ទូរស័ព្ទ​ទៅសុំ​ការបំភ្លឺ​ពី​គាត់ ហើយ​គាត់ ក៍បាន​ឆ្លើយតប​មក​វី​ញ​ទាំង​កំហឹង​ថា គាត់​មិន​បានដឹង​អ្វី​ទាំងអស់ ចង់​ផ្សាយ អី ក៍​ផ្សាយ​ទៅ ៕