ថ្នាក់ដឹកនាំ​និង​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ត​និង​បំពាក់​ប​ច្ជា​មរ​ណះ​ថ្នាក់​វរសេនីយ៍ទោ ជូន​សព​លោក ឈើ​យ សារី​

0

​សៀមរាប : នៅ​រសៀល​ថ្ងៃទី ២៩ ខែ កក្ត​ដា ឆ្នាំ​២០១៤​នេះ លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ជៀវ សុរិយា ស្នងការរង និង លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការរង​នគរបាល​ខេត្តសៀមរាប​ក្នុងនាម​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ព្រមទាំង​កងកម្លាំង​នគរបាលជាតិ​មួយចំនួនទៀត​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ត​និង​បំពាក់​ប​ច្ជា​មរ​ណះ​ថ្នាក់​វរសេនីយ៍ទោ ជូន​សព​លោក ឈើ​យ សារី ជា​នាយរង​ការិយាល័យ​ការពារ​បេ​តិក​ភ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។41

ដែល​លោក​បានទទួល​មរ​ណះ​ភាព​កាលពី​ថ្ងៃទី​២៨ ខែ​កក្ត​ដា ឆ្នាំ​២០១៤​កន្លងទៅ ក្នុង​ជន្មាយុ ៥៣ ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ពិធី​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​វត្ត​ដំណាក់​ក្នុង​ក្រុង​សៀមរាប ។ ដោយ​នៅក្នុង​ពិធី​ដ៏​ក្រៀមក្រំ​នេះ​ក្នុងនាម​ជា​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ក៏ដូចជា​បន្ទាប់ពី​ដាក់​នូវ​កម្រងផ្កា និង ការបូជា​ទៀន ធូ​ក ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត នៃ​សព​លោក​វរសេនីយ៍ទោ ឈើ​យ សារី នាយរង​ការិយាល័យ​ការពារ​បេ​តិក​ភ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង ធ្វើការ​ស្មឹង​ស្មា​ត គោរព​វិញ្ញាណ​ក្ខ័​ន្ត​នៃ​សព ក្នុងការ​រំ​លឹ​ង​នូវ​គុណបំណាច់​របស់លោក ដែល​បាន​តស៊ូ​ពុះពារ​ក្នុងការ​បំរើ​ជាតិ​មាតុភូមិ នៃ​ទឹកដី​សុវណ្ណ​ភូមិ​កម្ពុជា​យើង ឲ្យ​បាន​ទៅកាន់​ទី​សោយសុខ​ក្នុង​សុគតិភព​ថ្មី ព្រមទាំង​សូម​បែរក្រោយ​ឲ្យ​ពរជ័យ​ដល់​ថ្នាក់ដឹកនាំ​ជាតិ បងប្អូន​រួម​អាវុធ និង ក្រុមគ្រួសារ សូម​ឲ្យ​ជួបតែ​សេចក្តីសុខ នឹង ដឹកនាំ​ប្រទេស​ឲ្យ​មាន​កិច្ចអភិវឌ្ឍន៍​រីកចម្រើន​រួចមក ។​ ​2

ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​នាឱកាស​នោះ លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ជៀវ សុរិយា ស្នងការរង និង លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការរង​នគរបាល​ខេត្តសៀមរាប​ក្នុងនាម​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ព្រមទាំង​កងកម្លាំង​នគរបាលជាតិ​មួយចំនួនទៀត​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​នូវ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម ក្នុងការ​បំរើ​ជាតិ​មាតុភូមិ ទាំង​វិស័យ​កងកម្លាំង និង ព្រះពុទ្ធសាសនា ។3

ម្យ៉ាងទៀត​ចំពោះ​គំរូ​នៃ​វីរៈភាព និង រាល់​ស្នាដៃ​នៃ​សមិទ្ធផល​ដ៏​ធំធេង​ដែល លោក​បាន​បន្សល់ទុក​នៅ ក៏បាន​ធ្វើ​ឲ្យ​បងប្អូន​រួម​អាវុធ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ ចងចាំ​ជានិច្ច នូវ​គំរូ​វីរៈ​ដ៏​ឆ្នើម​របស់លោក ដែល​ធ្វើ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ សិក្សា​រៀនសូត្រ​ពី​វីរៈភាព​ទាំងនេះ​ផងដែរ ៕ ​នៅក្នុង​ពិធី​នោះ​ក៏បាន​នាំយក​នូវ​ថវិកា​សមាគម​ន៍​មិត្ត​នគរបាលជាតិ​ចំនួន ៤ លាន​រៀល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​លោក​វរសេនីយ៍ទោ ឈើ​យ សារី ដើម្បី​ទុក​សម្រាប់​យកទៅ​ប្រើប្រាស់​តាម​តំរូវការ​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ ៕ ​ លោក​ ខេង ខេមរា​