ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០នេះ កាលពីម្សិលមិញកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងរបាយការណ៍របស់លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជាលទ្ធ
ផលកម្លាំងងជំនាញខណ្ឌ+ប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភាព វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុមទី៣ ភូមិឡកំបោរសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់។

បច្ចុប្បន្ននេះ កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕