​វគ្គ​បណ្តុះបណ្តាល​នគរ​បាល​មូលដ្ឋាន​ស្តីពី​ការអនុវត្ត​ច្បាប់​ព​ន្លឿ​ន​កិច្ចការពារ​កុមារ និង ជន​ងាយ​រងគ្រោះ​រយះពេល​២​ថ្ងៃ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

0

​សៀមរាប : វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកស្រី វរសេនីយ៍ឯក សុខ សំ ស្នងការរង​ទទួលបន្ទុក​យេនឌ័រ​នៃ​ស្នងការដ្ឋាន​ន​នគរបាល​ខេត្តសៀមរាប ។ ព្រមទាំង​តំណាង​គំរោង LEAP របស់​ក្រសួងមហាផ្ទៃ និង ការគាំទ្រ​ពី​អង្គការ UNICEF និង​អង្គការ KAMONOHASHI របស់​ជប៉ុន ។

ដោយមាន​សិក្ខាកាម​ជា​នគរបាល​មកពី​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១២​ក្រុង ស្រុក​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​៥០ នាក់​បានទទួល​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ។ មានមតិ​ចាប់អារម្មណ៍​ពី​សំណាក់​លោក សរ ដា​រុន អនុប្រធាននាយកដ្ឋាន​បុគ្គលិក​និង បណ្តុះបណ្តាល​វិជ្ជាជីវ​:​ជា​តំណាង​គំរោង LEAP របស់​ក្រសួងមហាផ្ទៃ​ក្នុង​អង្គពិធី​ក៏ដូចជា មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​នគ​របាល​មូលដ្ឋាន​ស្តីពី​ការអនុវត្ត​ច្បាប់​ព​ន្លឿ​ន​កិច្ចការពារ​កុមារ និង ជន​ងាយ​រងគ្រោះ​រយះពេល​២​ថ្ងៃ​នៅ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប​នាឱកាស​នោះ ។02

លោកស្រី វរសេនីយ៍ឯក សុខ សំ ស្នងការរង​ទទួលបន្ទុក​យេនឌ័រ​នៃ​ស្នងការដ្ឋាន​ន​នគរបាល​ខេត្តសៀមរាប​បាន​មានប្រសាសន៍​បញ្ជាក់​ដល់​សិក្ខាកាម​ទាំងអស់​ថា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ថ្វេ​រ​ដងនោះ​ជាក់ស្តែង​សិក្ខាកាម​ជា​នគរបាល​មកពី​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១២​ក្រុង ស្រុក​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​មាន​ចំនួន​៥០ នាក់​បានទទួល​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​មាន​រយះពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣០​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​បំប៉នបន្ថែម​ដល់​នគរបាលជាតិ​ថ្នាក់មូលដ្ឋាន​នូវ​ជំនាញ​ប្រយុទ្ធប្រឆាំង​រាល់​ការរំលោភបំពាន​និង​ការ​កេង​ប្រវេ​ញ្ច​ផ្លូវភេទ​លើ​កុមារ និង​យេនឌ័រ ។​

ម្យ៉ាងវិញទៀត​គឺ​ចង់​ឲ្យ​កម្លាំង​នគរបាល​របស់​យើង​បាន​យល់ដឹង​កាន់តែច្បាស់​ពី​សមភាព សមធ​ម៍​និង​តួនាទី​យេនឌ័រ​នៅតាម​អង្គភាព​ឲ្យ​កាន់តែ​ទទួលបាន​នូវ​ចំណេះដឹង​ស៊ី​ជំរៅ​ដើម្បី​យកទៅអនុវត្ត​បន្ត​ប្រកបដោយ​ប្រសិទ្ធ​ខ្ពស់ ៕ ​ លោក  ខេង ខេមរា​