​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​នេះ​ ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន​

0

​ ​ភ្នំពេញ​៖ ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដែលជា​ស្ពាន​ប្រវត្តិសាស្ត្រ​ទី​៣​របស់​រាជធានី​ភ្នំពេញ​ត្រូវ​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣១​កក្កដា​នេះ ដែល​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហុ​៊​ន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​image (6)កម្ពុជា ហើយ​មុន​នៃ​ពិធី​សម្ពោធ​នេះ​ពោលគឺ​នៅ​រសៀល​ថ្ងៃទី​៣០ កក្កដា​លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ ជួយ​ប្រោះព្រំ​ឲ្យ​មាន​សេចក្តីសុខ​សេចក្តីចំរើន​ទៅតាម​ប្រពៃណី​ទំនៀម​ទំលាប់ មុននឹង ស្ពាន​អាកាស​ស្ទឹងមានជ័យ​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​ image (4)

គួរបញ្ជាក់​ផងដែរ​ថា ស្ពាន​អាកាស​ស្ទឹងមានជ័យ​នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ៣១ កក្កដា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គិ​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​។ image (7)

ប្រជាពលរដ្ឋ​យើង ជាពិសេស​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​សំដែង​ការ​ត្រេកអរ ក្រោយពី​បាន​មើលឃើញ​សមិទ្ធិផល​ដ៏​មាន​តំលៃ​នេះ និង​សង្ឃឹមថា​៖​ចំណុចប្រសព្វ​ស្ពាន ស្ទឹងមានជ័យ​ដែល​កន្លងមក​តែងតែ​កកស្ទះ​ចរាចរ​ស្ទើ​តែ​រាល់​ពេលនោះ ពិតជា​នឹង​ត្រូវបាន កាត់បន្ថយ​។​ ស្ពាន​អាកាស​ស្ទឹងមានជ័យ​ត្រូវបាន​សាងសង់ឡើង​បែកចេញ​ជា​៥ ក្នុងនោះ​មាន ស្ពាន​មេ​១,​ស្ពាន​តូចៗ​ចំនួន​៣ និង​ស្ពាន​ក្រោម​ដី​១​ដែល​ចំណាយពេល​សាងសង់​អស់​ជាង ២​ឆ្នាំ និង​ចំណាយ​ថវិកា​ជាង​១៧​លាន​$​អាមេរិក ជា​ថវិកា​បានមកពី​ការវិនិយោគ​ដី​នៅ​តំបន់ អភិវឌ្ឍ​ន៏​ជ្រោយចង្វារ​ដោយ​ក្រុមហ៊ុន​O.C.I.C​។​image (8)

ស្ពាន​អាកាស​ស្ទឹងមានជ័យ គឹជា​ស្ពាន​អា កាស​ទី​៣​នៅ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ស្ពាន​អាកាស​ក្បាលថ្នល់​ដែល​សាងសង់​រួច និង​ដាក់ សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២៤ មិថុនា​ឆ្នាំ​២០១០ និង​ស្ពាន​អាកាស​៧​មករា ដែល​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​៦ មករា​ឆ្នាំ​២០១១​កន្លងមកនេះ​។​ នេះ​ជា​សមិទ្ធិផល​ថ្មី​១​ទៀត​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក៏​ដូច​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ យើង ,​លើក​កំពស់​សណ្តាប់ធ្នាប់​របៀប​រៀបរយ​សាធារណៈ ជាពិសេស​កាត់បន្ថយ​ការ​កក ស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​៕image (9)