ស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌សង្ស័យជាអំពើឃាតកម្មនៅស្រុកភ្នំស្រួច

កំពង់ស្ពឺះស្ត្រីម្នាក់សុីឈ្នូលចាំចម្ការស្វាយឲ្យគេបានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌សង្ស័យជាអំពើឃាតកម្ម។ហេតុការណ៍នេះកើតឡើងនៅចំណុចអូចោតស្ថិតក្នុងភូមិដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ខែមករាឆ្នាំ២០២១។
តាមសម្តីមន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចបានឲ្យដឹងថាសពស្ត្រីរងគ្រោះឈ្មោះជឹម ផា អាយុ៥៥ឆ្នាំមានទីលំនៅភូមិព្រៃទទឹងឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច
បច្ចុប្បន្នជាអ្នកចាំចំការស្វាយជាមួយប្តីឈ្មោះពុធ ផាន អាយុ៦៨ឆ្នាំ អោយឈ្មោះឡេង ចាន់ថានី(រស់នៅភ្នំពេញ)ក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថាមុនពេលកើតហេតុបុរសជាប្តីបានចេញពីចំការទៅធ្វើទ្វាររបងផ្ទះអោយកូន នៅភូមិព្រៃទទឹង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច លុះដល់វេលាម៉ោងជាង៥ល្ងាច បានវិលមកចំការវិញ តែមិនឃើញប្រពន្ធនៅរោង ក៏ត្រឡប់មករកនៅផ្ទះបងប្អូនក្នុងភូមិក៌មិនឃើញទូរសព្ទ័ចូលជាច្រើនដងគ្មានអ្នកទទួល។បន្ទាប់មកគាត់ក៏ត្រឡប់មករកប្រពន្ធនៅចំការវិញ ស្រាប់តែប្រទះឃើញសពប្រពន្ធដេកស្លាប់ក្នុងថ្លុកឈាមខាងជើងរោងចាំចំការចម្ងាយ២០ម៉ែត្ររួចគាត់ក៍បានរាយការណ៍ទៅសមត្ថកិច្ចជំនាញអោយចុះមកពិនិត្យ។កម្លាំងជំនាញធ្វើកោសល្យវិច្ឆ័យរួចបានដាក់ការសង្ស័យថាជាអំពើឃាតកម្មដោយជនសង្ស័យយកវត្ថុរឹងវាយក្បាលនិងអាករ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានយកទូរស័ព្ទពីជនរងគ្រោះចំនួន១គ្រឿងម៉ាកViVo រត់គេចខ្លួនបាត់។បន្សល់ទុកកូនកាំបិតចិតបន្លែមុខពីរ១ កាបូបស្ពាយ១ មានប្រាក់រៀលចំនួន៣៦០០០រៀល និងខ្សែកមាសមួយខ្សែ។
បច្ចុប្បន្នបុរសជាប្តីត្រូវបាននគរបាលនៃស្នងការខេត្តយកទៅសាកសួរ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕