ពិធីសម្ភោធផ្លូវបេតុងប្រវែង៥៥៧ម៉ែត្រនិងចែកកូនមាន់ពូជចំនួន ស្រុកបូទុមសាគរ ឃុំកណ្តោល ៥៥០កូនក្រោមវត្តមានលោកជំទាវអភិបាលខេត្តកោះកុង

ខេត្តកោះកុង៖លោកហាក់ឡេងអភិបាលស្រុកបូទុមសាគរអោយដឹងថានៅ ថ្ងៃទី០២ខែមករាឆ្នាំ២០២១បានបើកពិធីសម្ពោធផ្លូវបេតុងអាមេប្រវែង៥៥៧មទទឹង៥ម៉ែត្រ និងចែកពូជកូនមាន់ចំនួន៥៥០កូនមាន់ជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ស្ថិតនៅក្នុងភូមិសុវណ្ណាបៃតង ឃុំកណ្តោលស្រុកបូទុមសាគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមអមដំណើរ ពីក្រុមការងារថ្នាក់ខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រីក្រុមប្រឹក្សាស្រុក លោកមេឃុំ កងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេភូមិ និងប្រជាពលរដ្ឋចំនួន ២៥០ នាក់ ស្រី១៣០នាក់។