​អង្កាម​ក្នុងស្រុក​ខ្មែរ កំពុងមាន​ហាងឆេង​ខ្ពស់​នៅក្នុង​ប្រទេស​ថៃ​

0

​ ​ខេត្តបន្ទាយមានជ័យ​៖ ​ក្រុម​ឈ្មូ​ញ​ថៃ នាំគ្នា​សំរុក​ទិញយក​អង្កាម​ពី​ស្រុក​ខ្មែរ ក្នុងតម្លៃ​ខ្ពស់បំផុត ហើយ​គេ​យក​អង្កាម​ទាំងនោះ ទៅ​កែឆ្នៃ​ជា​ថាមពល អគ្គី​ស​និ​យ និង​ផលិត​ជា​ថាមពល​ហ្គាស់​ទៀតផង ដោយឡែក​ក៏មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន កំពុង​នាំគ្នា​ដើររក​ទិញ​អង្កាម​នៅតាម​រោង​ម៉ាស៊ីនកិនស្រូវ​នានា ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដើម្បី​យកទៅលក់​អោយ​ឈ្មួញ​ថៃ​នោះ​។​20140729_14493620140729_144928

​សូមបញ្ជាក់ថា គេ​បា​នស​ង្គេ​ត​ឃើញ មាន​ក្រុម​តៃកុង​រថយន្ត​កូរ៉េ​ខ្នាត​ធំ និង​រថយន្ត​យី​ឌុ​ក រថយន្ត​ហ្វុ​យ សូរ​ជាដើម បាននាំគ្នា​កែឆ្នៃ​ទ្រុង​រថយន្ត​ងាយស្រួល ដឹក​អង្កាម​ទៅ​លក់​អោយ​ថៃ រហូត​មាន​ចំនួន​រថយន្ត​កើនឡើង​សរុប​៤០​គ្រឿង ឯណោះ​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៤​នេះ បើ​ព្រាបធាប​និង​ថ្ងៃ​ដំបូង​គឺមាន​ត្រឹមតែ​១៥​រថយន្ត​ប៉ុណ្ណោះ ដែល​បាន​ប្រកបមុខរបរ​ដឹក​អង្កា​ចេញពី​ស្រុក​ខ្មែរ​ទៅ​លក់​អោយ​ថៃ​នៅតាម​ច្រករបៀង​សព្វថ្ងៃនេះ​។​ ​20140729_144520

តាម​កា​ឡើ​ក​ឡើង​របស់​ក្រុម​តៃកុង​រថយន្ត ដឹក​អង្កាម​ទៅ​លក់​អោយ​ថៃ​នោះ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ក្នុង​ហេតុ​កា​ដែល​ពួកគាត់​ភ្ញាក់ផ្អើល​នាំគ្នា​ទៅ​ដឹក​អង្កាម​ដែល​លក់​អោយ​ថៃ​នោះ គឺ​កើតមាន​រយះពេល​៣ ខែ​មកហើយ គឺ​ចាប់ពី​ខែឧសភា រហូតដល់​ខែកក្កដា នេះ​តែម្តង ក្រុម​តៃកុង​រថយន្ត​ខាងលើ​បាន​បន្តទៀតថា អង្កាម​ទាំងនោះ គឺ​ពួកគាត់​ខ្លះ​មិនបាន​ទិញ​ពី​ម្ចាស់​រោង​ម៉ាស៊ីន​នោះទេ គឺ​គេ​ហៅ​អោយ​ពួកគាត់​យក​អង្កាម​ចេញពី​កន្លែង​គេ​តែម្តង ដូច​ឆ្នេះ​ពួកគាត់​មិន​អស់​លុយ​ទិញ​អង្កាម​ទេ គឺ​គ្រាន់តែ​អស់ថ្លៃ​សា​ហ៊ុយ​គ្រឿង​ចាក់​សំរាប់​ជោក​អង្កាម​មក​ដាក់​លើ​រថយន្ត​20140729_144916

ប៉ុណ្ណោះ តៃកុង​រថយន្ត​ទាំងនោះ បន្តទៀតថា មាន​រថយន្ត​ចំនួន​៤០​គ្រឿង​ដែល​បាន​ដឹក​អង្កាម​ទៅ​លក់​អោយ​ថៃ តាម​ច្រករបៀង​ចំ​កាគ ស្ថិតនៅ​ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​ក្នុង​មួយ​តោន​អង្កាម​ថៃ ហ៊ាន​ទិញ​ក្នុងតម្លៃ​៥០០​ទៅ ៧៥០​បាត​ឯណោះ គេ​បាន​បន្តទៀតថា ក្នុង​រថយន្ត​និ​មួយ​ដឹក​បាន​ចំណុះ ត្រឹមតែ​៨​តោន​ទៅ​១៣​តោន​ប៉ុណ្ណោះ​តាម​រថយន្ត​តូច រឺ​ធំ នោះ តៃកុង​រថយន្ត​ដ៏​ដែល​បាន​បញ្ជាក់ទៀតថា ពួកគាត់​សល់​តែ​ថ្លៃ​ប្រេង​ដឹក​និង​ថ្លៃ​ចូក​ប៉ុណ្ណោះ ហើយ​គាត់​កាត់កង​ទៅ​សល់​លុយ​មួយចំនួនធំ​ផងដែរ ទើប​អ្នកមាន​រថយន្ត​ធំៗ​ខ្លះ​នាំគ្នា​សំរុក​ប្រកបមុខរបរ​ដឹក​អង្កាម​ទៅ​លក់​អោយ​ថៃ​កាន់​តែមាន​ចំនួន​ច្រើន​រហូតមក ហើយ​មិន​អស់​លុយ​បង់​ផ្លូវ​ជូន​គយ ជូនទៅ​សមត្ថកិច្ច​ណា​នោះទេ នេះ​ជា​មុខរបរ​បាន​លុយ​យ៉ាង​ស្រួល​បំផុត​នោះ​៕​ដោយ​ពៅ​រី​