ខូចខាតរថយន្ត៤គ្រឿង ក្នុង គ្រោះថ្នាក់ ចរាចរណ៍ មួយ លើ ផ្លូវជាតិលេខ ៣ ត្រង់ ចំណុច គល់ ស្ពាន ព្រែក កំពង់បាយ ត្រើយខាង កើត ដោយហេតុបំពានសិទ្ធិនិងល្បឿនលឿន

កំពត ៖ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ វេលា ម៉ោង ១៩.៣៩ នាទី ម មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ កើត ឡើង មួយ លើក លើ ផ្លូវជាតិលេខ ៣ ត្រង់ ចំណុច គល់ ស្ពាន ព្រែក កំពង់បាយ ត្រើយខាង កើត ស្ថិតក្នុង ភូមិ កំពង់បាយ ខាងជើង សង្កាត់ កំពង់បាយ ក្រុង កំពត ខេត្ត កំពត រវាង រថយន្ត និង រថយន្ត ដែល មាន ទិសដៅ ខ្វែងគ្នា រួច ខ្ទាត ទៅ ប៉ះ រថយន្ត ចំនួន ២ គ្រឿង ទៀត ដែល មាន ទិសដៅ ផ្ទុយគ្នា ។

អ្នកបើកបរ រថយន្ត បង្ក មិន ស្គាល់ សាវតា ( រត់គេចខ្លួន បាត់ ក្រោយ ពេល កើតហេតុ ) បើកបរ រថយន្ត ម៉ាក HYUNDAI GOLD ប្រភេទ ក្បាល សណ្តោង ពណ៌ ស ពាក់ ផ្លាកលេខ ព្រះសីហនុ 3A-8199 និង សណ្តោង រ៉ឺម៉ក ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ព្រះសីហនុ 4A-8199 មាន ទិសដៅ ពី កើត ទៅ លិច ក្នុង ល្បឿន លឿន មកដល់ ចំណុច កើតហេតុ បាន កៀ រថយន្ត មួយគ្រឿ ង ដែល មាន ទិសដៅ ខ្វែង គ្នា ចំ ពី ចំហៀង ផ្នែក ខាងឆ្វេង ។

អ្នកបើកបរ រថយន្ត ឈ្មោះ អ៊ូច វូ ន ភេទ ប្រុស អាយុ ២៦ ឆ្នាំ និង មាន អ្នករួមដំណើរ ម្នាក់ ឈ្មោះ ភូ យួន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ទាំង ពីរ នាក់ មាន ទីលំនៅ ភូមិ ដំណាក់ ចង្អើរ សង្កាត់ ព្រៃធំ ក្រុងកែប ខេត្ត កែប បើកបរ រថយន្ត ម៉ាក TOYOTA CAMRY ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 2AJ-6759 មាន ទិសដៅ ពី ត្បូង ទៅ ជើង មិន គោរព សិទ្ធិ ក៏ ត្រូវ រថយន្ត ដែល មកពី ទិស ខាងកើត កៀ ធ្វេី ឱ្យ រថយន្ត ខ្ទាត ទៅ ប៉ះ និង រថយន្ត ចំនួន ២ គ្រឿង ទៀត ដែល មាន ទិសដៅ ផ្ទុយគ្នា បណ្តាលឱ្យ អ្នកបើកបរ និង អ្នករួមដំណើរ រងរបួស ស្រាល បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យបង្អែក ខេត្ត កំពត ។

អ្នកបើកបរ រថយន្ត ឈ្មោះ ខៀវ ស៊ី វត្ថា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មាន ទីលំនៅ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ បើកបរ រថយន្ត ម៉ាក HYUNDAI CLICK ពណ៌ ទឹកសមុទ្យ ពាក់ ផ្លាកលេខ ព្រះសីហនុ 2A-0389 មាន ទិសដៅ ពី លិច ទៅ កើត ។

អ្នកបើកបរ រថយន្ត ឈ្មោះ មែ តា រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មាន ទីលំនៅ ភូមិ កំពង់បាយ ខាងជើង សង្កាត់ កំពង់បាយ ក្រុង កំពត ខេត្ត កំពត បើកបរ រថយន្ត ម៉ាក MAZDA BT-50 ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 2BK-5266 មាន ទិសដៅ ពី លិច ទៅ កើត ។

វត្ថុតាង រួម មាន រថយន្ត ចំនួន ៤ គ្រឿង បាន យក មក រក្សាទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក ៕