មនុស្សបីនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍!

ព្រះវិហារ ៖ យ៉ាងហោចណាស់ធ្វើឲ្យមនុស្សស្រីបីនាក់ស្លាប់ភ្លាមនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារថយន្តក្រុមហ៊ុនដឹកសុីម៉ង់ សណ្ដោងរ៉ឺម៉ក បុកពីក្រោយ ខណេះជនរងគ្រោះកំពង់ជិះម៉ូតូម៉ាកសង់សេ125 ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1N 08.42 ដុបគ្នា៣នាក់ ទិសដៅពីត្បូងទៅជើង នៅចំណុចភូមិហ្មសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានអោយដឹងថា ម៉ូតូជនរងគ្រោះជិះពីត្បូងទៅជើង ខណះពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តហាយលិឌរ័ ពាក់ផ្លាកលេខ ភ្នំពេញ2N 08.42 ពណ៍ប្រផេះ បើកស្របទិសគ្នា ក្នុងល្បឿនមធ្យម ចៃដន់រថយន្តម៉ាក HiNO ពាក់ផ្លាកលេខ ភ្នំពេញ 3E 93.21ដឹកសុីម៉ង់ក្រុមហ៊ុនអូដ បើកមកពីក្រោយក្នុងល្បឿនលឿង មិនប្រុងប្រយត្ន័ ក៏បានកៀររយន្តហាយលិនឌរ័ ហើយរ៉េចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលអោយ ដួលខ្ទាត ស្លាប់ភ្លាមៗ បែកសាកសពខ្ទិចនៅនឹងកន្លែង។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨.១៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះទី១ឈ្មោះ តុញ សៅលី ភេទស្រី, ទី២ឈ្មោះ ម៉ារី ហាន់ណា ភេទស្រីអាយុ១ឆ្នាំ ត្រូវជាកូន, នឹងទី៣ឈ្មោះ ឃឹម ចាន់តុលា ភេទស្រីអាយុ35ឆ្នាំ (អ្នករួមដំណើរ) ជនរងគ្រោះទាំងបីនាក់មានទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនឹងប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងសមត្ថកិច្ចនគរបាលប្រមូលដឹកនាំយកមករក្សាទុក រងចាំការដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធីច្បាប់៕សួនលីណា