រដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំទីតាំងមហោស្របចាស់ ឲ្យក្លាយទៅជាទីផ្សារវិថីម្ហូបអាហារ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំពិភាក្សាកំណត់ ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុនារសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២១នេះលោកបានមានប្រសាសន៏ថាឆ្លងតាមកិច្ចប្រជុំពិភាក្សាលោកបានបញ្ជាក់ថាបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។
.ចំពោះមុខនេះ លោកអភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្មសុរិយោដីនិងសំណង់សិក្សាទីតាំងនេះលំអិតដើម្បីឈានទៅដំណើរការគម្រោងនេះឱ្យបានសមស្រប។ លោក គួច ចំរើន បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រម ទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្ម ស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវ ទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាព នៅក្រុងព្រះសីហនុ។
.លោកតាំង សុចិត្តគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានគូសបញ្ជាក់ថាតាមរយៈការប្រលង ប្រណាំងទីក្រុងស្អាតក្រសួងទេសចរណ៍បានដាក់ចេញការប្រលងប្រណាំងស្តង់សេវាកម្មវិថីម្ហូបអាហារ ដោយ បាន កំណត់លក្ខណៈវិនិច្ឆ័យចំនួនដូចជា៖ ស្តង់ដារតូប ការតុបតែង ស្លាកយីហោ អនាម័យ ទីតាំងចំណត មាន បន្ទប់ទឹកស្អាតការដាក់ច្រករបាំងបង្ហាញផ្លូវដល់ភ្ញៀវសញ្ញាសម្រប់ភ្ញៀវចេញចូលនិងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើមដោយមានការពិនិត្យវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមសូចនាករគោលរបស់ក្រសួងទេសចរណ៍ដើម្បីលើកកំពស់គុណភាពសេវាទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។
.បន្ថែមពីនោះលោក អភិបាលខេត្ត ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំង ចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាត ឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារStreetFoodដែលកំណត់ច្បាស់លាស់ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍អាហារមានគុណភាពសុវត្ថិភាពនិងតម្លៃសមរម្យអាចទទួលយកបាន។អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាម អាចនឹងបញ្ឈប់ លែងឱ្យលក់៕នាគសមុទ្រ