សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យ០២នាក់នាក់ប្ដីប្រព័ន្ធពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុ ញៀន

0

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធី ពី លោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២១ ខែមករាឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានគរបាល ស្រុកបរិបូណ៌ ចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន នៅចំណុចក្បាលកោះឆ្នុកទ្រូ ស្ថិក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ខេត្តកំពង់ ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ទទួលបន្ទុកប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យដែលត្រូវ ឃាត់ខ្លួនឈ្មោះ ឡេ យ៉ាំងឡើយ (ហៅលូម) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី ត្រូវជាប្ដីរបស់ ឈ្មោះ យ៉ ធីលៀប ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី ជនសង្ស័យទាំងពីរនាក់ប្តីប្រព ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ សារធាតុញៀនខុសច្បាប់ ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំងញៀនចំនួន០៩កញ្ចប់= ១,៨៤g ,ទូរសព្ទ័ ០១គ្រឿង,ដាវ ០៣ដើម,លុយរៀលខ្មែរចំនួន ២០.៣៤០.០០០រ(ម្ភៃលាន )ចំនួន ០៩កង,
សាមសិបបួនម៉ឺនរៀលគត់), លោហៈធាតុ ពណ៍លឿង(កងដៃ លោហៈធាតុពណ៌លឿង (ខ្សែក) ចំនួន ០២ខ្សែ,លោហៈធាតុពណ៌លឿង(ខ្សែដៃ)ចំនួន ០១ខ្សែ, លោហៈធាតុពណ៌លឿង(ចិញ្ចៀន)ចំនួន ០៥វង់, លោហៈធាតុពណ៌លឿង (ក្រវិល)ចំនួន២វង់(លោហៈ ធាតុទាំងអស់ជាកាឡៃ ),សម្ភារៈវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថ កិច្ចកសាងសំណុំរឿងរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕