រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំក្រុងពលីឆ្លងសួនច្បាររង្វង់មូលទូកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ឯក
ឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក
ជំទាវ អញ្ជើញក្នុងពិធីឆ្លងសួនច្បាររង្វង់មូលទូកថ្មី ដែលបានរៀបចំឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបាននិមន្តមន្រ្តីសង្ឃខេត្ត ស្រុក ដើម្បីចម្រើនសិរីសួរស្តី និងពិធីរាប់បាត្រដល់ព្រះសង្ឃ១១៧អង្គ។

ដោយមានសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការចូលរួមផងដែរ។

ឯកឧត្តមបានបញ្ជាក់បន្តទៀតថាការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារថ្មីនាពេលនេះ បានបង្ហាញពីសមិទ្ធផលថ្មីៗ នៃដំណើរការការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ដែលកំពុងបោះជំហានពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមកម្មវិធីនយោបាយរបស់រាជរាជរដ្ឋាភិបាល។ សួនច្បារថ្មីខាងលើនេះនឹងក្លាយជាកន្លែងថ្មី មួយទៀតសម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្ត និងហាត់ប្រាណដើម្បីសុខភាព ព្រោះតំបន់នេះមានទេសភាពល្អ និងបរិយាកាសល្អ។

ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋរស់ទាំងអស់ចូលរួមថែរក្សាសមិទ្ធិផលមួយនេះ
ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងត្រូវពិនិត្យមើលលើបញ្ហាអនាម័យបរិស្ថាននិងសន្តិសុខធ្វើយ៉ាង
ណាឱ្យសួនច្បាររង្វង់មូលទូកក្លាយជាតំបន់គោលដៅថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេកំសាន្ត និងហាត់
ប្រាណផងដែរ។

សូមបញ្ជាក់ផងដែរថានៅក្នុងក្រុងកំពង់ឆ្នាំងមានសួនច្បារសាធារណៈចំនួន ០៦កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តនឹងហាត់ប្រាណមានដូចជាសួនច្បារដំរីសសួនច្បារកង្រីសួនច្បារដើមពោធិ៍សួនច្បារកុមារសួនច្បារសម្តេចចៅហ្វាយវាំងគង់ សំអុល សួនច្បារសម្តេចជួន ណាត និងសួនច្បាររង្វង់មូលទូកមាសថ្មី ៕