ពលរដ្ឋក្រីក្រចំនួន១៤០គ្រួសារ មកពីភូមិទាំង៧ ក្នុងឃុំស្រអែម បានទទួលអំណោយសង្គ្រោះបឋមពីអង្គការអាត្រាប្រចាំស្រុកជាំក្សាន្ត

0

ព្រះវិហារ៖ លោកស្រី ថោង ស្រីពៅ រួមនិងក្រុមការងារ តំណាងអង្គការអាត្រា ប្រចាំនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បាននាំយកអំណោយសង្គ្រោះបឋម ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៤០គ្រួសារ ដែលបានអញ្ជើញមកពីភូមិទាំង៧ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត

ក្រោមកិច្ចសហការពីលោក ប្រាក់ ភី មេឃុំស្រអែមលោក ង៉ែត សុផល ជំទប់ទី១ និងលោកស្រី ចែន មូលីកា ទទួលបន្ទុកកិច្ចការស្ត្រី និងកុមារប្រចាំឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូ, ប្រេងឆា ១ដប, ត្រីខ៦កំប៉ុង, សណ្ដែកដី ១គីឡូ, សណ្ដែកបាយ ១គីឡូ, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប៕សួនលីណា