អ៊ី​ស៊ុយ​ស៊ុយ​ដឹក​ដី​ប្រលះ​ម៉ូតូ​វេវ​១១០​ពីក្រោយ​បណ្ដាល​អោយ​កុ​ម៉ាម្នាក់​ស្លាប់​

​បន្ទាយមានជ័យ​:     នៅវេលា​ម៉ោង ២​និង​០០​នាទី​ថ្ងៃ​ទី​៣១ កក្ដ​ដា ២០១៤​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ​ភ្នំ​តូច​ត្បូង​ឃុំ​ភ្នំ​តូច​ស្រុក មង្គល​បូរី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រវាង​រថយន្ត អ៊ី​សុ​៊​យ​ស៊ុយ​ដឹក​ដី​ប្រលះ​ម៉ូតូ​វេវ​១១០ ពីក្រោយ​បណ្ដាល​អោយ​កុ​ម៉ាម្នាក់​ស្លាប់​ភ្លា​នៗ​

នៅ​និង​កន្លែង​។​
     សាក្សី​កន្លែងកើតហេតុ​ប្រាប់ថា​: រថយន្ត​បង្ករ​១​គ្រឿង ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ធុន​ធំ​បើកបរ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​ត្រង់​ចំណុច​ភូមិ​ភ្នំ​តូច​ត្បូង​ឃុំ​ភ្នំ​តូច​ស្រុក បុក​ម៉ូតូ​ពីក្រោយ ខ្ទាត​ទៅ​ម្ខាង​ថ្នល់ បណ្តាល​អោយ​ក្មេង​ម្នាក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​
     លោក អ៊ុំ សុផល អធិការ​ស្រុក​មង្គល​បូរី​ប្រាប់ថា​: រថយន្ត​បង្ករ​១​គ្រឿង ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ធុន​ធំ​(​បែន​ដឹក​ដី​)​ព៌ណ​ទឹកប្រាក់​ស្លាក​លេខ​ភ្នំពេញ​3A.1507​បើកបរ​ដោយ​ឈ្មោះ​ទុយ ធី​ភេទ​ប្រុស​អាយុ​30​ឆ្នាំ​ភូមិ​បឹង​ត្រស់​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី (​រត់គេចខ្លួន​បាត់​)​បើកបរ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ម៉ូតូ​ពីក្រោយ ម៉ូតូ​នោះ​ម៉ាក​ហុងដា​វ៉េវ​សេ​110​ឆ្នាំ​2001​ព៌ណ​ក្រហម​ស្លាក​លេខ​ភ្នំពេញ​1F.9829​បើកបរ​ដោយ​ឈ្មោះ ហូ​យ ហួ ភេទ​ស្រី​អាយុ​40 ឆ្នាំ​ភូមិ​ព្រៃ​ចង្ហា​លិច​ឃុំ​បន្ទាយនាង​ស្រុក​មង្គលបូរី​ឌុប​កូនស្រី​2​នាក់​,1.​ឈ្មោះ​រ៉ា វី​រី​យ៉ា​អាយុ​10​ឆ្នាំ និង 2. ឈ្មោះ​រ៉ា ហេង​ហ្វា អាយុ​2​ឆ្នាំ ។ 
      ក្នុង​គ្រោះថ្នាក់​នេះ​បណ្ដាល​អោយ​កុ​ម៉ារ​ឈ្មោះ រ៉ា វី​រី​យ៉ា ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​,​ឈ្មោះ​ហូ​យ ហួ របួស ស្រាល​,​ឈ្មោះ រ៉ា ហេង​ហ្វា គ្មាន​រងរបួស ។ ចំណែក​រថយន្ត​ខូចខាត​ស្រាល​,​ម៉ូតូ​ខូចខាត​ធ្ងន់​យក​មក​រក្សារ​ទុក​នៅ​អធិការនគរបាល​ស្រុក​មង្គល​បូរី ៕​

photo1 photo2 photo3