ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​រងរបួស​បាក់ជើង

​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​បរទេស​2​នាក់​និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ព្រះសីហនុ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​បុក​ចំ​បណ្ដាល​អោយ​ស្ត្រីជន​ជនជាតិ​បរទេស​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និ​10​នាទី​យប់​ថ្ងៃទី​31​

ខែកក្កដា​ឆ្នាំ​2014 ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Cellcard តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​1 ខណ្ឌចំការមន​។​
 ចំពោះ​អត្តសញ្ញាណ​ជនបរទេស​ដែល​រងគ្រោះ​នោះ​យើង​នៅ​មិន​ទាន់​ស្គាល់​នៅឡើយ​ទេ​..​។​
 ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ ស្ត្រី​ជនជាតិ​បរទេស​2​នាក់​និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ព្រះសីហនុ ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1W-3090 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​លិច​ទៅ​កើត បាន​បុក​ចំ​ស្ត្រី​ជនបរទេស​2​នាក់​បណ្ដាលអោយ​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​រងរបួស​ធ្ងន់​បាក់​ជើង​ខាងឆ្វេង​ម្ខាង និង​ម្នាក់​ទៀត​រងរបួស​ស្រាល​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​ភ្លាមៗ ចំណែក​បុរស​ដែល​ជិះ​ម៉ូតូ​បុក​ស្ត្រី​ជនជាតិ​បរទេស​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ប្រគល់អោយ​សមត្ថកិច្ច​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

1 2 3