Neymar របួស​បាក់​ឆ្អឹងខ្នង​ជាសះស្បើយ​

អេ​ស្ប៉ាញ​៖​កីឡាករ Neymar បាន​និយាយថា លោក​ត្រូវបាន​ងើប​ឡើងវិញ ពី​របួស បាក់​ឆ្អឹងខ្នងក្នុងអំឡុង ការប្រកួត World Cup នៅ​ប្រទេស​ខ្លួន ខណៈ​ជួប​ជាមួយនឹង​កូ​ឡ៊ុំ​ប៊ី ។​

​នៅពេលដែល​មាន​បញ្ហារ​បួស ឆ្អឹងខ្នង​នេះ ការរំពឹង​ទុក​ថា គាត់​នឹង​អវត្តមាន ពី​សកម្មភាព​បាល់ទាត់ យ៉ាងហោចណាស់ ៦ សប្តាហ៍ ដើម្បី​ស្រោចស្រង់​ល្បឿន​ឡើងវិញ ។​
​ជាមួយ​នឹង​ដំណើរ​ទៅ​មុខ​របស់ Barcelona គាត់​នៅ​តែ​មាន​ទំនុកចិត្ត ថា​នឹង​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម នៅពេល​អនាគត ។​

Neymar បាន​ប្រាប់​ដល់​ទស្សនា​វ​ដ្តី នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ម្សិលមិញ ឲ្យដឹងថា “​របួស​ខ្លួន បាន​ជាសះស្បើយ ស្ទើតែ ១០០ ភាគរយ ដែល​អាច​ចូលរួម​បណ្តុះបណ្តាល​ជាមួយនឹង​ក្រុម ដោយ​សំឡឹង​ទៅមុខ សម្រាប់​រដូវ​កាល​ថ្មី​ដ៏​អស្ចារ្យ​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ខ្លួន​នឹង​ព្យាយាម ដណ្តើមពាន​មកវិញ ដើម្បី​ឲ្យ​អ្នកគាំទ្រ​ក្លិប Barcelona និង ប្រេ​ស៊ីល​សប្បាយរីករាយ​ជា​មួយ​នឹង​ខ្លួន​” ៕​

Neymar