លោករស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅដាក់គោលដៅពង្រឹងសន្តិសុខ នៅផ្លូវជាតិលេខ១

0

ភ្នំពេញៈ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញនិងលើផ្លូវសាធារណៈ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរទាំងព្រឹកនៅលើផ្លូវជាតិលេខ១ សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋក៍ដូចជាអ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសបង្កា ទប់ស្កាត់ កុំអោយកើតមាន បទល្មើសផ្សេងៗនៅក្នុងមូលដ្នាន និង នៅលើដងផ្លូវ ។
យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំលោករស់ សុភក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពង្រឹងច្បាប់ចរាចរណ៍ រថយន្តដឹកទំនិញសំពីង សំពោង និងរថយន្តធន់ធំបើកចូលរាជធានីភ្នំពេញ នៅលើផ្លូវជាតិលេខ១ ចំនុចផ្លូវបំបែកជាបួន ភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថាយុទ្ធនាការនេះ គណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបានអនុវត្តទាំងពេលថ្ងៃនិងពេលយប់ដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌអោយកាន់តែមានប្រសិទ្ធភាព និងមានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកធ្វើដំណើរ ដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្ត នៅតាមគោលដៅដែលបានកំណត់ រួមមានផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំ និងផ្លូវទៅកាន់ស្ពានព្រែសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស តំបន់ស្មុគ្រស្មាញ ៕ ប៊ុនធី-សណ្តោស