​ប្រជុំ​អប់រំ​គ្រូពេទ្យ បុគ្គលិក កម្មករ មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ ​នឹងត្រូវ​ព្យា​ល​បាលជ​ម្ងឺ​ជាមុន​ទើប​បង់ថ្លៃ​សេវា​ជា​ក្រោយ​

0

​ ​កំពង់ឆ្នាំង​៖​បន្ទាប់ពី​មានការ​រិះគន់ថា​គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ទារ​យកលុយ​សេវា​ព្យាបាល​ពី​អ្នក​ជម្ងឺ​មុន​ការពិនិត្យ​ព្យាបាល ក្នុងពេល​អ្នក​ជម្ងឺ​មក​សំរាក​ក្នុង​មន្ទីរពេទ្យ​រួចមក និង​មាន​បាតុភាព​មួយចំនួន​ថា​គ្រូពេទ្យ​សំដី​អាក្រក់ នៅរ​សៀ​ស​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បានធ្វើការ​ប្រជុំ​ជាមួយ​គ្រូពេទ្យ បុគ្គលិក កម្មករ​ទាំងអស់​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បី​ផ្សព្វផ្សាយ​សារា​ចរណ៍​ណែនាំ​របស់​ក្រសួង​ស្តីអំពី​ការពង្រឹង​វិន័យ​មន្ត្រី​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​បំបាត់​បាតុភាព​ខាងលើនេះ​។DSC04549 ​ ​

នៅក្នុង​កិច្ចប្រជុំ​នេះ លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​ខេត្ត​បាន​លើកឡើងថា​៖​តាម​គោល​ការ​របស់​មន្ទីរពេទ្យ​ខេត្ត​កន្លងមក អ្នក​ជម្ងឺ​ដែល​ចូលមក​សំរាក​ព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ​ខេត្ត មិន​តម្រូវអោយ​បង់ប្រាក់​ជាមុន​នោះទេ​គឺ​ពេល​អ្នក​ជម្ងឺ​នោះ​សំរាក​ព្យាបាល​២​ឬ​៣​ថ្ងៃ​ទើបត្រូវ​បង់ប្រាក់ ប៉ុន្តែ​ថ្លៃ​សេវា​អម​វិទ្យាសាស្ត្រ ពិនិត្យ​អេកូ ឬ​ពិនិត្យ​ឈាម​ក្នុងពេល​សំរាក​ព្យាបាល​គឺ​តម្រូវអោយ​បង់ប្រាក់​។​ព្រោះថា​កន្លងមក​ក្នុង​១​ខែ​មាន​អ្នក​ជម្ងឺ​មានលទ្ធភាព​បង់ប្រាក់ មិន​ក្រោម​១០​នាក់​ទេ​បាន​លួច​រត់ចេញ​មិន​ព្រម​បង់ប្រាក់​ហិរញ្ញប្បទាន​ថ្លៃ​សេវា​ព្យាបាល​អោយ​មន្ទីរពេទ្យ​ខេត្ត​។​ដោយឡែក​អ្នក​ជម្ងឺ​ខាងក្រៅ ដែល​មក​ពិគ្រោះ​ព្យា​ ​បាលជ​ម្ងឺ​មិន​សំរាក​ក្នុង​ពេទ្យ ត្រូវ​ពិនិត្យ​អេកូ​ឬ​ពិនិត្យ​ឈាម​គឺ​ត្រូវអោយ​បង់ប្រាក់​មុន​ពិតមែន​ហើយ មិន​ខុសពី​មន្ទីរពេទ្យ​ផ្សេងៗ​ក្នុងប្រទេស​យើង​ឡើយ​។​DSC04540

​ ​ចំណែក​ពាក្យសំដី​អសីលធម៌​របស់​គ្រូពេទ្យ ឬ​កម្មករ​ផ្នែកអនាម័យ​វិញ​នោះ ស្ត្រី​ជា​កម្មករ​ផ្នែកអនាម័យ​ម្នាក់​បាន​លើកឡើងថា​៖​គាត់​ធ្លាប់​ប៉ះ​សំដី​ខ្លះ​ជាមួយ​ក្រុមគ្រួសារ​កំដរ​អ្នក​ជម្ងឺ​គ្មាន​អនាម័យ​ខ្លះ​ពិតមែន ព្រោះថា​ពួកគាត់​បាន​ប្រើ​កន្ថោរ​លាមក​ឬ​ទឹកនោម​កំពប់​បាចសាច​ពេញ​ក្រោម​គ្រែ​និង​បន្ទប់ដេក នៅពេល​ពួកគាត់​ជា​កម្មករ​ត្រូវ​បោស​ជូត​បន្ទប់ អ្នក​ជម្ងឺ​ពិបាកៗ​និយាយ​ស្រួល​មិន​ព្រមស្តាប់​ទេ ដើរចេញ​ដើរចូល​លើ​ឥដ្ឋការ៉ូ​ដែល​មិនទាន់​ជូត​មិនទាន់​ស្ងួត​ទើប​ប៉ះ​សំដី​គ្នា នេះ​គឺជា​រឿង​ពិត​ទំ​ពួក​មិន​ទៅ​ក៏​ព្នៅ​មិន​មក​ដែរ​។​DSC04547

​អ្នកគ្រូ​ពេទ្យ​ម្នាក់​ធ្វើការ​នៅក្នុង​អាគារ​សម្ភព​បានលើកឡើង​ដែរ​ថា​៖​ពេល​ហត់នឿយ​ខ្លាំងពេក​ម្តងៗ​ ​ក្នុងពេលខ្លះ​បង្កើតកូន​ក្នុង​១​យប់​ជាង​១០​នាក់ ពេទ្យឆ្មប​របស់គាត់​ក៏បាន​ប៉ះ​សំដី​ជាមួយ​អ្នក​ជម្ងឺ​ពិបាកៗ​ខ្លះ​ដែរ ដោយ​ពេលខ្លះ​ព្រោះតែ​គាត់​ភ័យ​និង​កូន​ប្រពន្ធ​ឈឺពោះ​សំរាលកូន ក្នុង​១​យប់ៗ​ហៅ​គ្រូពេទ្យ​បួនដប់​ដង​ក៏មាន​ទោះបី​គ្រូពេទ្យ​ពិនិត្យ​ហើយ​ប្រាប់ថា កូន​នោះ​មិនទាន់​កើត​ក៏ដោយ​។​ ​

​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​អប់រំ​ណែនាំ​ដល់​គ្រូពេទ្យ បុគ្គលិក​កម្មករ​ទាំង​អស់​ក្នុង​មន្ទីរពេទ្យ​ខេត្ត ដែល​បានមក​ចូលរួម​ប្រជុំ​ចំនួន​១៤៤​នាក់​ស្មើ​និង​៩៥%​នៃ​ចំនួន​រួម​ថា​៖​តាម​សារាចរ​លេខ​០៤៣ ចុះ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៤ ស្តីអំពី​ការពង្រឹង​វិន័យ​មន្ត្រី​សុខាភិបាល របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ណែនាំ​ដល់​មន្ទីរពេទ្យ មណ្ឌល​សុខភាព ប៉ុ​ស​សុខភាព គ្រប់​ខេត្ត​ក្រុង​ថា​៖ ១.​បន្ត​អនុវត្តន៍​អោយបាន​ដាច់ខាត​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ២.​ប្រកាន់​អត្ត​ច​រិ​ក​ស្លូតបូត​សុភាពរាបសារ​ចំពោះ​អ្នក​ជម្ងឺ អោយបាន​ជាប្រចាំ​ពិសេស​ចំពោះ​DSC04563

ជនក្រីក្រ ៣.​មិនត្រូវ​ចាត់ទុក​ការងារ​ហិរញ្ញប្បទាន​ជាធំ​ ​ទេ បានសេចក្តីថា ត្រូវ​គិតការ​ពិនិត្យ​ថែទាំ និង​ព្យាបាល​ជម្ងឺ​ជាមុន ទើប​គិតថ្លៃ​សេវា​ជា​ក្រោយ ៤.​ធ្វើ​យ៉ាង​ ​ណា​បញ្ចប់​បារ​តុ​ភាព​ទុក​អ្នក​ជម្ងឺ​ចោល មិន​ពិនិត្យ មិន​ថែទាំ និង​មិន​ព្យាបាល ដោយ​មូលហេតុ​ខ្វះ​ថវិកា​ ​សំរាប់​បង់ថ្លៃ​សេវា ចាប់ពី​ពេលចេញ​សារាចរ​នេះ​ទៅ​។​ក្នុងករណី​មាន​បាតុភាព​កើតឡើង​នៅក្នុង​អង្គភាព​ ​ឬ​បង្កដោយ​បុគ្គលិក​សុខាភិបាល​ណា​ម្នាក់ ក្រសួងសុខាភិបាល​នឹង​អនុវត្តន៍​វិន័យ​យ៉ាង​តឹងរ៉ឹង​បំផុត​មិន​អត់​ ​ឱន​អោយ​ឡើយ​។​ ​DSC04566

​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ផ្តាំផ្ញើ​ថា​៖​សូម​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ទាំងអស់​គោរព​និង​អនុវត្តន៍​អោយបាន​នូវ​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ខាងមុខនេះ​ដើម្បី​ទប់ស្កាត់​បាតុភាព​ខាងលើ​មន្ទីរពេទ្យ​ខេត្ត នឹង​បង្កើត​បន្ទប់​ផ្តល់​ប្រឹក្សា​មួយ​សំរាប់​អ្នក​ជម្ងឺ អាច​សួរនាំ​អំពី​ចម្ងល់​ផ្សេងៗ ។​នៅ​ឆ្នាំ​២០១៥​នឹង​បង្កើត​សង់​គ្រី​យ៉ា​មួយ​(​បន្ទប់​ច្រកចេញចូល​តែមួយ​)​ដែលមាន​គ្រូពេទ្យ មន្ត្រី​អង្គការ​រ៉ា​ក់​ជា​អ្នកសម្របសម្រួល ជួយ​ចេញថ្លៃ​សេវា​ជូន​ជនក្រីក្រ និង​ភ្នាក់ងារ​ហិរញ្ញប្បទាន​របស់​មន្ទីរពេទ្យ​ខេត្ត ធ្វើការ​រួមគ្នា ដោះស្រាយ​ការងារ​ទូទៅ​សំរេច​អោយបាន​នូវ​លទ្ធផល​ល្អ​បញ្ចប់​បាតុភាព​ផ្សេងៗ​៕