​​និស្សិត​កសិកម្ម​ជាតិ​កំពង់ចាម ចុះ​ធ្វើ​កម្មសិក្សា សហគមន៍​អភិរក្ស​ស្រះ​ជម្រក​ត្រី​ទំនប់​បេង​

0

​កំពង់ចាម​៖ ក្រោយពី​បាន​សិក្សា ខាង​ផ្នែក​ទ្រឹស្តី ពាក់ព័ន្ធ​លើ​ផ្នែក​កសិកម្ម លើ​ផ្នែក​អភិវឌ្ឍន៍ជនបទ និង​លើ​ផ្នែក​គំរោង​នានា ក្រុមនិស្សិត​ជាតិ​កសិកម្ម​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ បាន​ចុះ​ធ្វើ​កម្មសិក្សា ចំណុច សហគមន៍​អភិរក្ស​ស្រះ​ជម្រក​ត្រី​ទំនប់​បេង ស្ថិតក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដើម្បី​ផ្តិត​យក​រូបភាព​ពិត ពី​លក្ខណៈ​បឹង​ធម្មជាតិ ដែល​ពោ​ពេញ​ដោយ​សក្តានុពល មាន​ជីវៈចំរុះ ទឹកផុស​ហូរ​ជាប្រចាំ ក្នុង​បំណង​ចង់​កែច្នៃ ធនធានធម្មជាតិ ឲ្យ​ទៅជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ខិតខំ​រិះរក គំរោង​នានា និង​ផ្តល់​លក្ខណៈ​បច្ចេកទេស ដល់​ប្រជាកសិករ​ផងដែរ ។​ ​DSC01800

​លោក អ៊ុំ សួង ឌី ប្រជាកសិករ​រស់នៅ ភូមិ​អំពិល​ក្រោម ឃុំ​អំពិល ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា បឹង​ធម្មជាតិ​ទំនប់​បែង​នេះ មាន​ទំហំ ១៧​ហិច​តា ក្រោយពី​ខាង​អាជ្ញាធរ និង​ខាង​គម្រោង​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​កសាង​ទំនប់​ទប់ទឹក មាន​ទ្វារ​បិត​បើកទឹក ហើយ​ខាង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម បាន​បង្កើត​សហគមន៍​អភិរក្ស​ស្រះ​ជម្រក​ត្រី​ទំនប់​បេង ថែមទាំង​បាន​ប្រលែង​ត្រី​មេ​ពូជ​ជាង​២០០​គីឡូក្រាម​រួចមក ( ត្រី​ផ្ទក់ អណ្តែង ត្រី​ក្រាញ់ )​រួចមក ឃើញថា ទឹក​នេះ​អាច​យកទៅ​ស្រោចស្រព​លើ​ផ្ទៃដី​ចំនួន​៧៥​ហិច​តា ស្ថិតក្នុង​៧​ភូមិ មាន​ភូមិ អំពិល​ក្រោម ភូមិ​ខ្ចា ភូមិ​រមាស ភូមិ​បន្ទាយ​ថ្ម ភូមិ​ភ្លា ភូមិ​ស្ទឹង និង​ភូមិ​ជើងគោក ស្ថិតក្នុង​ឃុំ​អំពិល ។

បឹង​មាន​លក្ខណៈពិសេស គឺមាន​ទឹកផុស​ចេញពី​ក្នុង​ដី​នៅ​ខាងលើ ពី​ដើម ហៅថា​ក្បាលហុង ចាប់ពី​កសាង​ទំនប់​មក​ឃើញថា ត្រី​សំបូរ​ជាង​មុន អាច​រក​ជា​លក្ខណៈ​បាន​ស្រួល​ជាង​មុន ។ ចំពោះ​ការធ្វើ​ស្រែ ប្រជាកសិករ​របស់​យើង​ធ្វើបាន​តែមួយ​រដូវ​ទេ​គឺ​នៅ​រដូវវស្សា យើង​ចង់​ធ្វើ​ស្រូវ​បង្កើន​រដូវ​ដែរ តែ​ត្រូវ​សត្វល្អិត​វា​បំផ្លាញ​អស់ទាំង​ស្រុង កន្លងមក​មាន​ខាង​ប្រា​សាក់​របស់​មន្ទីរ​កសិក​ម្ម​ខេត្ត បានមក​សុំ​ដី​ប្រជាកសិករ​យើង​ធ្វើស្រែ​ប្រាំង​សាកល្បង​ចំនួន​២​ហិច​តា​ដែរ តែ​ត្រូវ​សត្វល្អិត​វា​បំផ្លាញ​ខេ្ទ​ច​អស់ ហើយ​ពិសេស​តំបន់​នេះ នៅ​រដូវប្រាំង​ប្រជាកសិករ ពួកគាត់​ប្រលែង គោ ក្របី វា​អាច​ស៊ី​បំផ្លាញ​ដែរ ។ DSC01801

បើ​យើង​ចង់​ធ្វើស្រែ​បង្កើន​រដូវ​ទល់​តែ​យើង​ធ្វើ​ទាំងអស់គ្នា នោះ​ទើប​ទប់​ទល់នឹង​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ​នេះ​បាន ។​ ​ ​លោក​អ៊ុំ​បាន​បន្ថែមទៀតថា នៅ​រដូវប្រាំង​ប្រជាកសិករ​មាន​ដាំ​ដំណាំ​រួមផ្សំ​ខ្លះ​ដែរ ដូចជា ឥ​ឡឹ​ក ត្រសក់ ជាដើម ។ ហើយ​លោក​អ៊ុំ​ក៏បាន​សំណូមពរ​ដល់​និស្សិត​ឲ្យ​ជួយផ្តល់ បច្ចេកទេស ផ្នែក កសិកម្ម និង ការជ្រើសរើស​ពូជស្រូវ ដំណាំ​ផ្សេងៗ ការចិញ្ចឹម​មាន់ វារីវប្បកម្ម (​ការចិញ្ចឹម​ត្រី​ក្នុង​ស្រែ​) រួមទាំង​ការប្រើប្រាស់​ជី​ទៅតាម​កំរិត​បច្ចេកទេស​កសិក​ម្ម​ដើម្បី​ធានា​និង​លើកស្ទួយ​ជីវភាព​គ្រួសារ​ឲ្យ​ប្រសើរឡើង ។​

​ ​លោក ឡៅ គឹម​ហេង ប្រធាន​ដេ​ប៉ា​ដឺ​ម៉​ង់ សេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​សាលា​កសិកម្ម​ជាតិ​កំពង់ចាម បាន​ឲ្យ​ដឹងថា ការដឹកនាំ​និស្សិត ចុះមក​ធ្វើ​កម្មសិក្សា​នេះ ក្នុង គោលបំណង សិក្សា​ស្វែងយល់​អំពី ស្ថានភាព​ទូទៅ នៅ​ជនបទ​ជាក់ស្តែង ដើម្បី​ផ្សារភ្ជាប់ ទ្រី​ស្តី និង​ការអនុវត្ត ណែនាំ​និស្សិត​សិក្សា​អំពី​សក្តានុពល​ធនធាន​ធម្មជាតិ​ទំនប់​បែង មាន​ជីវៈចំរុះ ទឹក​ហូរ​ខួប ប្រាំង​វស្សា កែច្នៃ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាកសិករ​ប្រើ​ឲ្យ​អស់​លទ្ធភាព ។

ណែនាំ​សិក្សា​អំពី​បញ្ហា​ប្រឈម​ដែល​កើតមាន ណែនាំ​និស្សិត សិក្សា​គម្រោង​ស្រាវជ្រាវ អភិវឌ្ឃន៍​មូលដ្ឋាន​ដែល​តម្រូវ​ឲ្យ ការប្រើប្រាស់​ធនធានធម្មជាតិ និង​បញ្ហា​នានា​ក​ឲ្យ​ទៅជា​ប្រយោជន៍ និង​ដោះស្រាយ​បញ្ហា​នៅក្នុង​តំបន់ ។​ ​ ​លោក​ប្រធាន ដេ​ប៉ា​តឺ​ម៉​ង់ ក៏បាន​បញ្ជាក់ដែរថា ក្រុមនិស្សិត និង​សាលា​ជាតិ​កសិកម្ម​អំពាវនាវ​ដល់​ប្រជាកសិករ ជំរុញ​ឲ្យ​ប្រជាកសិករ​ធ្វើ​ស្រូវ​បង្កើន​រដូវ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ឲ្យ​ផុលផុស ដើម្បី​ឲ្យ​ជីវភាព​បាន​ប្រសើរឡើង ហើយ​ក្រុមនិស្សិត​និង​សាលា នឹងចូលរួម​ផ្តល់នូវ​បច្ចេកទេស ៕ ​