បុរសភេទទី៣ម្នាក់ចូលបន្លំលួចទំនិញក្នុងផ្សារទំនេីបKiwi Mart ត្រូវបុគ្គលិកនិងសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

0

ភ្នំពេញ​៖​ បុរសតែងខ្លួនជាស្រី​ ឬភេទទី៣ម្នាក់​ បានចូលបន្លំលួចទំនិញក្នុងផ្សារទំនេីប “Kiwi Mart”​ ត្រូវបុគ្គលិកនិងសន្តិសុខនាំគ្នាចាប់បាន​ និងឆែករកឃេីញ​សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ យកទៅសាកសួរ​ ។

​ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០២:៣០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ នៅចំណុចក្នុងផ្សារទំនេីប “Kiwi Mart” ស្ថិតតាមបណ្ដោយផ្លូវ៥១ កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

​ ចំពោះករណីខាងលេី​ ពេលដែលបុគ្គលិកហាងនិងសន្តិសុខប្រគល់ឲ្យសមត្ថកិច្ច គឺមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ គ្រាន់តែឲ្យសមត្ថកិច្ចធ្វេីកិច្ចសន្យាអប់រំណែនាំ បេីសិនជាមានលេីកក្រោយទៀត​សមត្ថកិច្ចនិងឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់តែម្ដង ៕​ ដោយ​ ៖​ ភារ៉ា​ និងប៊ុនធី