មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពត បាន ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវី ដ១៩ជាលើកទី២

0

( កំពត )៖ លោក ឧត្តមសេនីយ៍ត្រី ហុក ចន្ដា មេបញ្ជាការ តំបន់ ប្រតិបត្តិកា រសឹ ក រង កំពត នៅ ព្រឹក ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ នេះ បាន ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន ចូលរួម ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវី ដ -១៩ នៅ តំបន់ ប្រតិ ប ត្ត ការ សឹក រង កំពត ស្ថិតក្នុង ភូមិ សុវណ្ណ សាគរ សង្កាត់ កំពង់ កណ្ដាល ក្រុង កំពត ខេត្ត កំពត ។

លោក ឧត្តមសេនីយ៍ត្រី ហុក ចន្ដា បាន ថ្លែងថា វ៉ាក់សាំង បង្ការ ជំងឺ កូវី ដ -១៩ ដែល បាន ចាក់ នៅ ពេល នេះ គឺ មាន សារសំខាន់ ខ្លាំងណាស់ អាចជួយ ការពារ ការចម្លង មេ រោគកូ វីដ ឥ ១៩ បាន ។ លោក ថា ទោះ យើង ទាំងអស់គ្នា បាន ចាក់ វ៉ាក់សាំង ការពារ ក៏ពិតមែន តែ ត្រូវ បន្ត ថែរក្សា អនាម័យ សុខភាព ផងដែរ ពិសេស ត្រូវ គោរព តាម អនុសាសន៍ ណែនាំ របស់ សម្តេច តេជោ ហ៊ុន សែន គឺ ៣ ការពារ និង ៣ កុំ ក៏ដូចជា វិធានការ របស់ ក្រសួង សុខាភិបាល ។

ក្នុងនាម អង្គភាព តំបន់សឹករង កំពត លោក ឧត្តមសេនីយ៍ត្រី ហុក ចន្ដា បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ជូន ចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា ក្រសួង សុខាភិបាល ដែល បាន ខិតខំ បង្កើត យុទ្ធនាការ ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវី ដ -១៩ ជូន ថ្នាក់ដឹកនាំ និង កងកម្លាំង នៅពេលនេះ ។

លោក មេបញ្ជាការ បាន ណែនាំ ដល់ អ្នកស្ម័គ្រចិត្ត ទទួល ការចាក់ វ៉ាក់សាំង ទាំងអស់ សូម ស្តាប់ តាម ការណែនាំ របស់ គ្រូពេទ្យ ដើម្បី រក្សា គុណភាព ថ្នាំ វ៉ាក់សាំង កូវី ដ -១៩ នេះ ឲ្យមាន ប្រសិទ្ធិភាព ខ្ពស់ ផង ដែ រ និង កុំ ភ្លេច មកចាក់ លើក ទី ២ តាម ការ ណា ត់របស់ គ្រូពេទ្យ ៕ ដោយ អ៊ួង វឹង