ផ្ទះប្រជាពលរដ្ឋ២០ខ្នងនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខ្យល់កន្ត្រាក់ក្នុងភ្លៀងកក់ខែបក់រំលំបណ្តាលឲ្យខូចខាត

0

បន្ទាយមានជ័យ៖កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានភ្លៀងកក់ខែ ហើយលាយឡំខ្យល់ខ្យល់កន្ត្រាក់បក់រំលំ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២០ខ្នង ស្ថិតនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នេះបើយោងភ្នាក់ងារភូមិនិងមន្ត្រីក្រុមការងារពានប្រាប់កាលពីព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ ។ប្រភពបានបន្តថា ៖ កម្រឹតខូចខាតនោះ មានលក្ខណៈតូចៗ ហើយក៏មិនមានគ្រោះថ្នាក់ដល់ដល់មនុស្ស សត្វដែរ ។
ហើយមកទល់ពេលនេះ កងកម្លាំងយោធាកងពលតូចលេខ៥១ តំបន់ប្រតិប័ត្តការសិករងស្រុក នគរបាលនិងមន្ត្រីបាននឹងកំពុងពិនិត្យ ហើយអន្តរាគមន៍ជួយជួសជុល ៕ដោយ៖ឃិន គន្ធា