អាជ្ញាធរបិទសាលាសុវណ្ណភូមិពីរ នៅក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន ដោយរងចាំលទ្ធផលលើគ្រួសារក្មេងស្រីម្នាក់ ជាប់សង្ស័យកូវីដ-១៩

0

បន្ទាយមានជ័យ៖ ដោយរងចាំលទ្ធផលលើគ្រួសារក្មេងស្រីម្នាក់ ជាប់សង្ស័យកូវីដ-១៩ សាលាសុវណ្ណភូមិពីរ នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរបិទជាបណ្តុះអាសន្ននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែត។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចេញប្រកាស ផ្អាកបណ្ដោះអាសន្ន ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រេចបិទសាលាសុវណ្ណភូមិពីរ ក្រុងប៉ោយប៉ែត ជាបណ្តុះអាសន្នសិនរងចាំលទ្ធផលលើគ្រួសារក្មេងស្រីម្នាក់ដែលជាប់សង្ស័យកូវីដ-១៩។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា មូលហេតុដែលរដ្ឋាលមូលក្រុងប៉ោយប៉ែត បិទជាបណ្តុះអាសន្នសាលារៀនសុវណ្ណពីរ ក្រុងប៉ោយប៉ែត គឺបណ្តាលមកពីក្មេងស្រីម្នាក់ដែលបានសិក្សាក្នុងសាលាសុវណ្ណភូមិពីរ ដែលមានម្តាយរស់នៅក្រុងប៉ោយប៉ែតហើយទៅលេងភ្នំពេញត្រូវប៉ះផ្ទាល់ និងមន្ត្រីនគរបាលម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ ដែលត្រូវក្រសួងសុខាភិបាលប្រកាសលទ្ធផលជាផ្លូវការវិជ្ជមានកូវីដ-១៩។

សូមបញ្ជាក់ថា ក្រោយទទួលព័ត៌មានម្តាយក្មេងស្រីដែលរៀនសាលាសុវណ្ណភូមិពីរ ក្រុងប៉ោយប៉ែត ដែលជាប់សង្ស័យទើបរដ្ឋបាលសាលាក្រុងប៉ោយប៉ែត បិទសាលាសុវណ្ណភូមិពីរ ក្រុងប៉ោយប៉ែតជាបណ្តុះអាសន្ន ដើម្បីរងចាំលទ្ធផលសំណាក់គ្រួសារ និងក្មេងស្រីបើអវិជ្ជមានកូវីដ-១៩ និងត្រូវបានបើកអោយដំណើរជាធម្មតាវិញក៏ប៉ុន្តែត្រូវអនុវត្តអោយបានតាមការណែនាំរបស់ ក្រសួងសុខាភិបាល ត្រូវបង្ការទបស្កាត់កូវីដ-១៩ មិនអោយរីករាលដាលក្នុងសហគមន៍ ៕ដោយ៖ ឃិន គន្ធា