អាជ្ញាធរខេត្តព្រះសីហនុសម្រេចបិទអាជីវកម្មបន្ថែមទៀតក្រោយពិនិត្យឃើញថាមាន ការពាក់ពន្ធនិងបុរសម្នាក់មានជំងឺកូវិដ-១៩

0

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ខែ មិនា ឆ្នាំ ២០២១នេះ បានសម្រេចបិទទីតាំង អាជីវ កម្ម សណ្ឋាគារ .ផ្ទះសំណាក់.កាស៊ីណូ .មន្ទីពេទ្យ .រូមនិងកន្លែងស្នាក់នៅបុគ្គលិកកាស៊ីណូ សរុបចំនួន១០កន្លែង ជាបណ្តោះអាសន្ន និងតម្រូវយកទីតាំងទាំងនោះធ្វើជាកន្លែង ចត្តាឡីស័កតែម្តង ។ការបិទទីតាំងចំនួន១០ ខាង លើនេះបើយោងតាមលិខិតជួនដំណឹងរបស់ រដ្ឋបាលខេត្តចុះថ្ងៃទី២៤មិនា ឆ្នាំ២០២១បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២១ កន្លងទៅនេះក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តព្រះសីហនុបានតាមដានសម្ភាសន៍ជាមួយ បុគ្គលដែលមានជំងឺកូវ៥១៩ពួកគាត់បានបញ្ជាក់ថាធ្លាប់បានចេញចូលនិងមានការជាប់ពាក់ព័ន្ធដល់ទីតាំងមួយចំនួនដូចជា៖១-សណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
២-អគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន (1) មានទីតាំងស្ថិតនៅភូមិ៣សង្កាត់ លេខ២ ក្រុងព្រះសីហនុ ។៣-ផ្ទះសំណាក់ជីងហ្វូ ជាអគារស្នាក់នៅរួមរបស់បុគ្គលិកសណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន(II)មានទីតាំងស្ថិតនៅភូមិ២សង្កាត់លេខ២ក្រុងព្រះសីហនុ។៤.បន្ទប់ពិគ្រោះនិងព្យាបាលជំងឺ(នុតសុភាព)មានទីតាំងនៅភូមិ២សង្កាត់លេខ៤ក្រុងព្រះសីហនុ។៥.អាហារដ្ឋានសុជាតាមានទីតាំងនៅភូមិ២សង្កាត់លេខ៤ក្រុងព្រះសីហនុ។៦អាហារដ្ឋានលក់បាយ(លន់ពលៈ)មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។៧-គ្លីនិកស៊ីកាងអ៊ីយានមានទីតាំងនៅភូមិ២សង្កាត់លេខ២ក្រុងព្រះសីហនុ។៨.ផ្សារទំនើបរីករាយមានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។៩-ផ្សារទំនើបជឿហុង មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ
១០-មន្ទីរសម្រាកព្យាបាល រស្មីបាយ័ន មានទីតាំងនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
បច្ចុប្បន្នទីតាំងទាំង១០ ខាងលើ ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់ជាមណ្ឌលចត្តាឡីស័ក ហើយក្រុម
ឆ្លើយតបបន្ទាន់នៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ ក៏បានមកយកសំណាកពីអ្នកពាក់ព័ន្ធក្នុងទីតាំងទាំងនោះទៅ
ពិនិត្យដើម្បីស្វែងរកវីរុសកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែល ធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងលើតាមពេលវេលាដែលបានបញ្ជាក់ជូននេះសូមពិនិត្យសុខភាព(អាការៈប្រែប្រួល)ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំនិងត្រូវសម្រាកនៅផ្ទះដាច់តែឯងថែរក្សាអនាម័យខ្លួនជានិច្ចក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា៧មករាឬករណីសុខភាពប្រែប្រួលខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 794896 ឬ 016 526 520។អាស្រ័យដូច បានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាប និងចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធ ភាពខ្ពស់៕នាគសមុទ្រ