លោក គួច ចំរើន ណែនាំដល់ថ្នាក់ដឹកនាំក្រុង.ស្រុកត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពល រដ្ឋឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំនារសៀល ថ្ងៃទី ២៩ ខែ មិនាឆ្នាំ ២០២១ លោកបាន មានប្រសាសន៏ធ្វើការណែនាំ ទៅដល់ ថ្នាក់ដឹកនាំ ក្រុង .ស្រុក ទូទាំងខេត្តព្រះ សីហនុ ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្ត។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋដែល មានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុងស្រុកហើយអាជ្ញាធរ ក្រុង ស្រុក ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនពួកគាត់មកចាក់វ៉ាក់សាំងនៅសាលាបឋម – អនុវិទ្យាល័យ តេជោ សែនកម្មករមានទីតាំងស្ថិតនៅសង្កាត់លេខ៣ក្រុងព្រះសីហនុ។ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនា ការចាក់វ៉ាក់សាំងនៅទូទាំងខេត្តព្រះសីហនុនាពេលខាងមុខ ។
លោក គួច ចំរើន ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ០៨ក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖១.ក្រុងព្រះសីហនុ ០២ក្រុម ជាក្រុមគ្រូពេទ្យខេត្ត ២.ស្ទឹងហាវ ០១ក្រុម ក្រុមគ្រូពេទ្យខេត្ត.៣.ក្រុងកោះរ៉ុង ០១ក្រុម ជាគ្រូពេទ្យខេត្ត.៤.ស្រុកព្រៃនប់ ០៣ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ.៥.ស្រុកកំពង់សីលា ០១ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។
ក្នុងនោះក្រុងស្រុកនីមួយៗក៏បានត្រៀមរៀបចំសណ្ឋាគារនិងផ្ទះសំណាក់សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ សម្រាប់ការស្នាក់នៅបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយផងដែរ ដូច្នេះយើង ត្រូវរួមគា្នធ្វើការងារជាក្រុមឱ្យទទួលបានលទ្ធផលល្អ ។
ក្នុងឱកាសនោះលោក គួច ចំរើន ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ ថ្នាំសម្លាប់មេរោគម៉ាស៊ីនវ៉ាស់កំដៅរក្សាគម្លាតសុវត្ថិភាពរៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។ អនុវត្តតាមការណែនាំ ៣.ការពារ និង .៣.កុំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕នាគសមុទ្រ