Jack Rodwell ព្រមព្រៀង​លក្ខ័ណ្ឌ​ផ្ទាល់ខ្លួន​ផ្លាស់​ទៅ Sunderland

​កីឡាករ Jack Rodwell បាន​ធ្វើដំណើរ​មក​ដល់​កន្លែង​វឹក​ហាត់​របស់​ក្លិប​ឆ្មា​ខ្មៅ Sunderland ហើយ​ដើម្បី​ធ្វើការ ពិនិត្យ​សុខភាព​ផ្លាស់​មក​កាន់​ក្លិប​នេះ​ក្រោយ​ចាកចេញ​ពី​មេឃ​ខៀវ Manchester City ។​

​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​បាន​៣​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ឈាន​ដល់​កិច្ច ព្រមព្រៀង​ល​ក្ខ័ណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ហើយ​ជាមួយ​ក្លិប​ឆ្មា​ខ្មៅ​ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​ចុះ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​នៅ ទឹកដី Stadium of Light ។​
​យោង​តាម​សារព័ត៌មាន Sky Sports News បាន​ចុះផ្សាយ​ថា កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ចំពោះ​ការផ្ទេរ​របស់ Rodwell ទៅកាន់ Sunderland នឹង​ត្រូវបាន​គេ​សម្រេច​ឡើង​នៅ​រយៈពេល​២៤​ម៉ោង​ក្រោយ​នេះ ។​
​គួរបញ្ជាក់​ថា Rodwell បាន​ផ្លាស់​ចេញ​ពី​ទូក​ក្តោង Everton ទៅកាន់ Man City នៅ​ឆ្នាំ ២០១២ ក្នុង​តម្លៃ​ខ្លួន ១២​លាន​ផោន​ប៉ុន្តែ​អាជីព​របស់​គេ​នៅ​ទឹកដី Etihad Stadium ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​របួស ៕

Jack Rodwell