ឈាមស្រែកស្បែកហៅ! សមត្ថកិច្ចស្រាវជាវចាប់ខ្លួនឃាតករ អារកសម្លាប់ស្ត្រីមេម៉ាយនិងកាំបិតត្នោត បន្សល់ទុកកូន៣នាក់ឱ្យកំព្រា

0

កំពង់ឆ្នាំង: កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនឃាតករ តាមដីការ ក្រោយពីគេចខ្លួនអស់ជាច្រើនខែ ក្រោយពីបានអារកសម្លាប់ ស្ត្រីមេម៉ាយមានកូន៣និងកាំបិតត្នោត ដែលបានប្រព្រឹត្តកាលពីរថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

ឃាតករដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ ម៉ៃ ម៉ាប់ អាយុ៣៥ មុខរបរ កម្មករសំណង់ រស់នៅភូមិស្រែអុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមរំលឹកថាកាលពីម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅ ភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស មានករណីឃាតកម្មលើស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករអារកនិងកាំបិតត្នោត ស្រីរងគ្រោះមានឈ្មោះ អឿន រ៉េន (ហៅណេន) អាយុ៣០ ឆ្នាំជាស្ត្រីមេម៉ាយមានកូន ៣ នាក់ក្នុងបន្ទក ។

នៅយប់កើតហេតុពុំមាននរណាបានដឹងឡើយ ប៉ុន្តែនៅវេលាម៉ោង១ រំលងអធ្រាត្រ ស្រាប់តែឃើញកូនៗស្រែកយំហើយ រត់ចេញពីក្នុងផ្ទះមកក្រៅ ពេលនោះក៍មានអ្នកជិតខាងនាំគ្នាទៅមើល ឃើញស្ត្រីជាម្ដាយត្រូវគេអារកដាច់បំពង់ខ្យល់ស្លាប់បាត់ទៅហើយ ។

នៅព្រឹកថ្ងៃទី ២៥ ថ្ងៃដដែលនេះដែរ ក្រុមសមត្ថកិច្ចកំពុងតែស្រាវជ្រាវលើមុខសញ្ញាជនដៃដល់ ចំណែកសមត្ថកិច្ចពិនិត្យធ្វើកោសល្យពិច្ច័យបានឱ្យដឹងថា៖ នៅកន្លែងកើតហេតុ បានរកឃើញស្រោម កាំបិតដែលឃាតករបានប្រើ និងឃើញ ទូរសព្ទ័ស្ត្រីរងគ្រោះបានបែក កញ្ជក់ខ្ទេច ដែលសមត្ថកិច្ចសង្ស័យថាៈ អាចមុនពេលធ្វើឃាតស្ត្រីរងគ្រោះ ឃាតករបានទាស់គ្នាជាមួយស្រ្តីរងគ្រោះទើបឈានដល់បោកទូរសព្ទ័ហើយចាប់ នារីរងគ្រោះអារក រួចជនដៃដល់បានរត់គេចខ្លួនបាត់ ។

លោក ឌុច ចំរើន ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៅស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ឲ្យដឹងថា ទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ ខូវ លី ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ឋី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ ឃាតករនិងសពស្ត្រីមេម៉ាយ គឺរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធលួចលាក់ ជាយូរឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ទៀតផង ក៍កើតអំពើហិង្សាទំនាស់គ្នាពាក្យសម្ដី និងមានការគុំគួនផងនោះ ទើបនៅថ្ងៃទី២៥ ខែមករា បានកើតហេតុឃាតកម្មនេះឡើង ក្រោយពីការស្រាវជ្រាវ និងការប្រមូលវត្ថុតាង សមត្ថកិច្ចបានកំណត់មុខសញ្ញារួចជាស្រេច ប៉ុន្តែឃាតករបានរត់គេចខ្លួនអស់ជាច្រើនខែទើបនៅថ្ងៃទី ២៩ ខែមិនាសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានតែម្តង៕