Lazio និង Tottenham Hotspur កំពុង​ចរចារ​គ្នា​លើ​ការផ្ទេរ Younes Kaboul

​ក្លិប​បាល់ទាត់ Lazio ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ចរចារ​គ្នា​ជាមួយ​ក្លិប Tottenham Hotspur  លើ​ការផ្ទេរ​ខ្សែការពារ​គឺ​កីឡាករ Younes Kaboul ។​

​បញ្ហា​របួស​ជង្គង់​បានធ្វើឲ្យ Kaboul មិនសូវ​ជា​បាន​ចូល​លេង​ទេ​ឲ្យ​ក្លិប Spurs បន្ទាប់​ពី​កីឡាករ​រូបនេះ​បាន​ផ្លាស់ ពី​ក្លិប Portsmouth ក្នុង​ឆ្នាំ ២០១០ ហើយ​ក្លិប Spurs ត្រូវបាន​គេ​ជឿថា កំពុង​តែ​ត្រៀម​លក់​ចេញ​ខ្សែការពារ វ័យ​២៨​ឆ្នាំ​រូប​នេះ ។​
​យោង​តាម​សារព័ត៌មាន​កីឡា​ក្នុង​ប្រទេស​អង់គ្លេស​បាន​ចុះផ្សាយ​ថា ក្លិប​បាល់ទាត់​ក្នុង​ក្របខណ្ឌ​អ៊ីតាលី Serie A  គឺ Lazio កំពុងតែ​គ្រោង​ដាក់សំណើរ​ប្រមាណ​៤.៨​លាន​ផោន​ដើម្បី​នាំយក Kaboul ។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ Spurs អាច​នឹង​ពិចារណា​លើ​ការលក់ Kaboul បើសិនណា​ជា Lazio ហ៊ាន ចំណាយ​ប្រាក់​ចំនួន​៦​លាន​ផោន ៕

Younes Kaboul